ព័ត៌មានជាតិ
លោកបណ្ឌិត លី ឆេង ត្រូវបានផ្ទេរពីក្រុមការងារបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌដង្កោ មកខណ្ឌ៧មករា
តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកបណ្ឌិត លី ឆេង និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌ៧មករា ជំនួសតួនាទីរបស់លោក នួន ផារ័ត្ន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី។

ពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ខ៧មករា ធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណៈបក្សរាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ទី៣១ សីហា ឆ្នាំ២០២៤ ដោយមានការចូលរួមអបអរសាទរពីសមាជិក សមាជិកា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ ខណ្ឌ៧មករាចំនួន៤៤២នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតទៅលើការញុះញុងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយអុជអាលឱ្យមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

តាមលោក ឃួង ស្រេង ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ លុះត្រាតែគ្រប់ភាគីទាំងអស់គ្នា រួមគ្នាទប់ស្កាត់ឱ្យបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបន្តរួមគ្នាយកជ័យជំនៈក្នុងការបោះឆ្នោតអោយបាននៅឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
លោក ឃួង ស្រេង បានណែនាំឱ្យសមាជិក សមាជិកានិងឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រោតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់លាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកឃួង ស្រេង បានបញ្ជាក់ថា បក្សប្រឆាំងបានយកគណបក្សប្រជាជនកម្ពុជាជាសត្រូវ ដូច្នេះក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការបំភ្លៃការពិត ដោយញុះញុងឱ្យមានចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ