ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចាក់អង្រែលើ ជីកដាក់លូបង្ហូរទឹកក្នុងភូមិ បញ្ចៀសការលិចលង់ផ្ទះប្រជាពលរដ្ឋ
កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ ថ្មីៗ នេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរសង្កាត់ បានដាក់គ្រឿងចក្រជីកដាក់លូបង្ហូរទឹកបញ្ចៀសទឹកកុំឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋនារដូវវស្សា។

លោក កែវ សាវឿន បានបន្តថា ប្រព័ន្ធលូបង្ហូរទឹកនេះស្ថិតក្នុងភូមិព្រែកតានូ ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះដំណើរការជីកដាក់ប្រព័ន្ធលូបង្ហូរទឹកនៅតាមបណ្ដាភូមិនេះ គឺជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈកន្លងមកថ្មីៗ នេះ។
ជាមួយនេះ លោក កែវ សាវឿន ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋក្នុងភូមិ សូមជួយពិនិត្យទៅលើបច្ចេកទេសជីកដាក់លូបង្ហូរទឹកឲ្យបានគ្រប់គ្នា ចៀសវាងអ្នកបច្ចេកទេសទទួលបានសិទ្ធិម៉ៅការធ្វើការជួសជុលឲ្យរួចតែពីដៃ ងាយនឹងឆាប់បែកបាក់ នាំខាតបង់ថវិកាជាតិ៕
អត្ថបទ ៖ នរា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា