ព័ត៌មានជាតិ
បំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ រោងចក្រនៅខេត្តបាត់ដំបង បញ្ចៀសបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ
ក្រសួងបរិស្ថានបានចាត់តាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសក្រសួងចុះដំឡើងឧបករណ៍ស្វ័យប្រវត្តិភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណល់រាវនៅក្រុមហ៊ុន Phoenix Industrial Co., Ltd ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

វិធានការដំឡើងឧបករណ៍តាមដានស្វ័យប្រវត្តិនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់និងដោះស្រាយការសង្ស័យអំពីការលេចធ្លាយ ឬការបញ្ចេញទឹកកខ្វក់ពុលដោយគ្មានការអនុញ្ញាតចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយដែលតភ្ជាប់ទៅបឹងទន្លេសាប។
កន្លងមករដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជំរុញឱ្យរោងចក្រដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវតាមបណ្តារោងចក្រ សហគ្រាស សំដៅរក្សាអនាម័យ សុខុមាលភាពកម្ពុជា និងការពារសុខភាពសាធារណៈពីការបំពុលដោយសំណល់ប្លាស្ទិក និងទឹកកខ្វក់។
បើតាមលោករដ្ឋមន្រ្តី ការដំឡើងឧបករណ៍ស្វ័យប្រវត្តិតាមរោងចក្រ គឺចាំបាច់បំផុតដើម្បីធានាសុវត្ថិភាព និងសុខភាពកម្មករ និងប្រជាពលរដ្ឋ នៅក្បែរប្រភពទឹកនិងតំបន់ឧស្សាហកម្ម។

ឧបករណ៍តាមដានស្វ័យប្រវត្តិដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុញ្ញាតឱ្យក្រសួងបរិស្ថានត្រួតពិនិត្យ គ្រប់គ្រង និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការបញ្ចេញសារធាតុពុលពីរោងចក្របំពាក់ដោយគ្មានការអនុញ្ញាត ដោយបុគ្គលិកបច្ចេកទេស។ ក្នុងនោះ ទិន្នន័យដែលប្រមូលបានត្រូវបានបញ្ជូនទៅប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងដោយស្វ័យប្រវត្តិ ហើយនៅក្នុងករណីខុសបច្ចេកទេសណាមួយ ឧបករណ៍ផ្ញើការជូនដំណឹងទៅកាន់ក្រសួងភ្លាមៗ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ