ព័ត៌មានជាតិ
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ចែកជា ៣ ប្រភេទខុសគ្នា ផ្អែកតាមទំហំផលរបរប្រចាំឆ្នាំ
គ្រប់អាជីវកម្មទាំងអស់មានកាតព្វកិច្ចបង់ពន្ធចូលថវិកាជាតិ តាមរបបស្វ័យប្រកាសផ្អែកតាមទំហំផលរបរប្រចាំឆ្នាំរបស់សហគ្រាស។ ផលរបរសំដៅដល់តម្លៃនៃការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ។
សៀវភៅមគ្គុទ្ទេសក៍ពីដំណើរការចុះបញ្ជីអាជីវកម្ម ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបែងចែកអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសជា ៣ ប្រភេទខុសគ្នា។

កាលពីឆ្នាំ ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាស កំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅ តាមវិស័យចម្បងរួមមាន វិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនិងពាណិជ្ជកម្ម។
១- អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែល
ក- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១ ៦០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម ឬ
គ- មានផលរបរក្នុងរយៈពេល បី ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ឃ- រំពឹងថាមានផលរបរក្នុងរយៈពេល បី ខែជាប់គ្នាខាងមុខ ចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ង- ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។
២- អ្នកជាប់ពន្ធមធ្យមគឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
ក- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យ កសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៦ ០០០ លានរៀល សម្រាប់វិស័យ សេវាកម្ម និងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម ឬ
ឃ- ជាសហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
ង- ជាស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សមាគមឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬ គម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
ច- ជាបេសកកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
៣- អ្នកជាប់ពន្ធធំ គឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
ក- មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
ឃ- ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
ង- ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
ក្នុងសេចក្តីប្រកាសក៏បានបញ្ជាក់ថា ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្តែងរបស់អ្នកជាប់ពន្ធទេនោះ អគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញ ដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសដូចខាងក្រោម៖
១- អ្នកជាប់ពន្ធតូច៖
ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ១ ០០០ លានរៀល សម្រាប់ វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់ វិស័យឧស្សាហកម្ម។
២- អ្នកជាប់ពន្ធមធ្យម
ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ១០០០ លានរៀល ដល់ ២០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២០០០ លានរៀល ដល់ ៤០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។
៣-អ្នកជាប់ពន្ធធំ
ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល ឬប្រមាណជា ១ ៩១៧.៩៦ លានដុល្លារ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤៕
បន្តចុចអាន៖ យល់ដឹង! ចំណូលពន្ធដារបែងចែកជា ១៤ ប្រភេទផ្សេងគ្នា……..
បន្តចុចអាន៖ សហគ្រាសនៅកម្ពុជា បែងចែកជាបួនទម្រង់ធំៗ មានចរិតលក្ខណៈខុសៗគ្នា…..
បន្តចុចអាន៖ តើការចុះបញ្ជីអាជីវកម្មស្របច្បាប់ ឆ្លងកាត់នីតិវិធីអ្វីខ្លះ?…….

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?