ព័ត៌មានជាតិ
មកលេងផ្ទះ២ថ្ងៃនៅតាកែវ ត្រឡប់ទៅកំពង់សោមវិញ ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩
ស្ត្រីម្នាក់ឈ្មោះ ញ.វ.ត អាយុ៤០ឆ្នាំ មកពីក្រុងកំពង់សោម មកលេងផ្ទះនៅភូមិដំណាក់ថ្ងាន់ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ រយៈពេល២ថ្ងៃ ក្រោយពីត្រឡប់វិញ ធ្វើតេស្តចេញលទ្ធផល មានវិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមលិខិតរបស់មេឃុំព្រៃរំដេង ដែលផ្ញើជូនអភិបាល នៃគណៈអភិបាលស្រុកគិរីវង់ កាលពីមម្សិលមិញ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១)។

លោក ម៉េង សារុន មេឃុំព្រៃរំដេងបានបញ្ជាក់ថា អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺនោះមានចំនួន០៤នាក់ ត្រូវជាឪពុក, បងប្អូនបង្កើត, ប្អូនថ្លៃ និងជាក្មួយ ហើយអ្នកទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តរួចហើយ។
ចំណែកអ្នកពាក់ព័ន្ធដោយប្រយោលមានចំនួន១៩នាក់ តម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ហើយក្នុងនោះសាលាបឋមសិក្សា ម៉ុង រិទ្ធី អង្គរុន ក៏បានសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២១នាក់ទៀត ជាករណីសហគមន៍ ហើយក្នុងនោះ នៅរាជធានីភ្នំពេញចំនួន១១ នាក់ នៅខេត្តព្រះសីហនុចំនួន១០ នាក់ ហើយគិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៥៣ នាក់, ជាសះស្បើយចំនួន៤៩១ នាក់ និងកំពុងព្យាបាលចំនួន៤៦១ នាក់៕
កោះកែវ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង