Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃចុះបំពេញបេសកកម្មនៅខេត្តសៀមរាប

បានផុស

នៅ

ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៤មិ្សលមិញនេះ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃ បានធ្វើទស្សនកិច្ចពិសេសនៅ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ត្រូបានបង្កើតឡើងនៅឆ្នាំ ២០១១ ដោយគ្រួសារ Palti   មកពីទីក្រុង ម៉ែលប៊ែន (Melbourne) ប្រទេសអូស្ត្រាលី។  អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃកម្ពុជា។  អង្គការមានចក្ខុវិស័យក្នុងការអប់រំអ្នកដឹកនាំនាពេលអនាគត ដោយផ្តល់អាហារូបករណ៍ និងការអប់រំជំនាញទន់ (Soft Skills) ដល់សិស្សានុសិស្សរបស់អង្គការជាប្រចាំ ដើម្បីដឹកនាំ និងគ្រប់គ្រងអង្គការ ព្រមទាំងគម្រោងសេវាសង្គមចំនួន៦ ដែលជួយអភិវឌ្ឍន៍សហគមន៍។  

និស្សិតរបស់អង្គការបានចែករំលែក ឯកអគ្គរដ្ឋទូតSagiv ពីរបៀបដែលនិស្សិតសាកលវិទ្យាល័យ ដឹកនាំ និងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល លំដាប់ពិភពលោក ដែលធ្វើការលើក្នុងវិស័យជាច្រើនដូចជា លើកកម្ពស់ស្រី្ត ផ្តល់អំពូលភ្លើងសូឡា វិសមភាពសង្គម បរិស្ថាន បំផុសស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្ស និងប្រជាជននៅជនបទរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។

ក្នុងដំណើរបំពេញបេសកកម្មនៅលើទឹកដីខេត្តសៀមរាប លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះនិសិ្សត សិស្សនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានធ្វើបទបង្ហាញអំពីលទ្ធផលដែលបានអនុវត្តកន្លងមក។ ក្នុងនោះលោកស្រីបានចែករំលែកនូវបទពិសោធល្អៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្ស និសិ្សតកម្ពុជា យកទៅអនុវត្តទៅលើជំនាញរបស់ខ្លួន។ ក្នុងនោះចំណង់ចំណូលចិត្តរបស់លោកជំទាវ ចំពោះការអប់រំ ការលើកកម្ពស់ និងបង្រួបបង្រួមមនុស្សជាតិ ពីប្រទេសផ្សេងៗ ដើម្បីទទួលបានជីវិតកាន់តែប្រសើរឡើង។ លោកស្រី ក៏បានចែករំលែកនូវប្រវត្តិខ្លះៗរបស់ប្រទេសអ៉ីស្រាអែល ដែលបានអភិវឌ្ឍពីសង្គមកសិកម្ម ទៅជាអ្នកដឹកនាំអន្តរជាតិ ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម