Connect with us

ព័ត៌មានជាតិ

ប្រឡងឌីប្លូម ព្រឹកថ្ងៃទី ១ មណ្ឌលភ្នំពេញមានបេក្ខជនអវត្តមាន ជាង ២០០ នាក់

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ០២ កញ្ញា ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ ឌី​ប្លូម នៅ​ព្រឹក​ថ្ងៃ​ទី ១ នេះ មាន​បេក្ខជន​អវត្តមាន​ចំនួន ២០៨ នាក់ ស្រី ៩៥ នាក់ ក្នុង​ចំណោម​បេក្ខជន​មក​ប្រឡង ១៨ ៣១៨ នាក់ ស្រី ៩ ៧០០ នាក់ ក្នុង​ចំណោម​បេក្ខជន​ដាក់ពាក្យ​ចំនួន ១៨ ៥២២ នាក់ ស្រី ០ ៧៩៥ នាក់ មាន ៦៨ មណ្ឌល ចែក​ជា ៧៧៧ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា ដំណើរការ​ប្រឡង​ព្រឹក​នេះ​បាន​ប្រព្រឹត្តិ​ទៅ​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​សភាព​ស្ងប់ស្ងាត់​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ លោក​ប្រធាន​មន្ទីរ បាន​បន្តទៀតថា ​ចំពោះ​បេក្ខជន​ដែល​អវត្តមាន​មិន​មក​ប្រឡង​នៅ​ព្រឹក​នេះ ​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

បើតាម លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មានប្រសាសន៍ថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ឆ្នាំនេះ ​ប្រព្រឹត្តិ​នា​ថ្ងៃទី​ ២ ​ខែកញ្ញា ​ឆ្នាំ ២០២៤ និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​ ៩​ កញ្ញា​ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ២០១ ៧១២ ​នាក់ ​ស្រី​ ១០៧ ៨០៦​ នាក់​ ចែកជា​ ២ ០៩៦​ មណ្ឌល​ ទាំង​រដ្ឋ​ និង​ឯកជន ​ក្នុងនោះ​មាន​បេក្ខជនស្វៃរិន​ និង​បំពេញ​វិជ្ជា​ចំនួន ​៩០២​ នាក់ ​បេក្ខជន​គ​ថ្លង់​ ២៩ ​នាក់ និង​បេក្ខជន​ពិការ​ភ្នែក​ ១៣ នាក់​ និង​មាន​បេក្ខជន​មកពី​គ្រឹះស្ថាន​ឯកជន​ចំនួន​ ១៦ ៨៤៧ ​នាក់​ ស្រី ​៨ ៥៥៥ ​នាក់ ​ដែលមាន​មណ្ឌល​ប្រឡង​ចំនួន ​៣១៨ ​មណ្ឌល។

លោកស្រី​ បាន​បន្តថា ​តួលេខ​នេះ​បើ​ធៀប​ទៅនឹង​ប្រឡង​ឆ្នាំមុន​ឃើញថា ​មានការ​កើន​ឡើង ២៣ ៥៧៨​ នាក់​ ដោយ​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ ក្នុង​នោះ​មាន​បេក្ខជនស្វៃរិន​មាន​ចំនួន ១០ នាក់ បេក្ខជន​បំពេញវិជ្ជា​ចំនួន ៧២៨ នាក់ បេក្ខជន​គ​ថ្លង់​ចំនួន ២៧ នាក់ និង​បេក្ខជន​ពិការ​ភ្នែក​ចំនួន ២២ នាក់ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន ១ ៧៤៣ មណ្ឌល។

លោកស្រី​បាន​បន្តទៀតថា ​ឆ្នាំនេះ ​ក្រសួង​អប់រំ ​នៅតែ​បន្ត​ប្រគល់​សិទ្ធិ​អំណាច និង​ការ​ទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ រៀបចំ​ការ​ប្រឡង​ចាប់​តាំងពី​ការ​រៀបចំ​វិញ្ញាសា​ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​ និង​ប្រកាស​លទ្ធផល​នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ។ មន្ទីរអប់រំ យុវជន​ និង​កីឡា​ មាន​ភារកិច្ច​បញ្ជូន​មន្ត្រី​ជំនាញ​ ដើម្បី​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន ក្នុង​ករណី​ចាំបាច់ ​និង​មាន​ភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ជូន​ដល់​បេក្ខជន​ទាំងអស់​ដែល​ប្រឡង​ជាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម