ព័ត៌មានជាតិ
ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ ១ ខ្សែ លើផ្លូវលេខ ១០៨BT ស្ថាបនារួចរាល់ ខណៈ ៣ ខ្សែទៀត កំពុងអនុវត្ត
ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ ១ ខ្សែ លើផ្លូវលេខ ១០៨BT ទំហំ ៤ ម៉ែត្រ x២ ម៉ែត្រ បានស្ថាបនារួចរាល់ហើយ ខណៈ ៣ ខ្សែទៀត កំពុងអនុវត្ត ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិចចេញពីតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី ០២ កញ្ញា នេះថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ៤ ខ្សែ ហើយ ១ ខ្សែលើកំណាត់ផ្លូវ ១០៨ BT មានទំហំ ៤ ម៉ែត្រ x២ ម៉ែត្រ ប្រវែងជិត ២០០ ម៉ែត្ររួចរាល់ទាំងស្រុង ក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។
ចំណែកមន្ត្រីជំនាញបានឱ្យដឹងថា ផ្លូវលេខ ១០៨ BT បានដាក់លូរួចហើយ កំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ ១០៨ ដដែលនេះ ក្នុងរយៈពេល ១ ខែកន្លះទៀត។ ជារួម ការងារដាក់លូ និងធ្វើផ្លូវនៅតំបន់បឹងទំពុននេះ មានចំនួន ៤ ខែ ដោយប្រើពេល ១ ឆ្នាំកន្លះ បានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ។

គួរបញ្ជាក់ថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ៥ ឆ្នាំ មានចំនួន ៥០ គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣ គម្រោង។ គម្រោងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន ១៣ គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ ១០៨ BT ទំហំ ៤ ម៉ែត្រ x២ ម៉ែត្រ នេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។
គួររំលឹកថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយបូមទឹកបឹងទំពុន មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ ១០៨ BT នេះ បន្តទៅមើលប្រឡាយស្ថានីយលូប្រាំ ជាមួយនឹងការពិនិត្យវឌ្ឍនភាព នៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង ១៣ គម្រោង តាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី៕
អត្ថបទ ៖ ស្រីរ័ត្ន






-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល