Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌបឹងកេងកង ផ្លាស់ប្ដូរការ៉ូឡាថ្មី នៅចំណុចមហាវិថី ព្រះសីហនុ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​យកចិត្តទុកដាក់​ពី​គម្រោង​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី ដើម្បី​លើក​សោភ័ណភាព​តាម​ដង​ផ្លូវ និង​សម្រាប់​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​ថ្មើរជើង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ចិញ្ចើម​ផ្លូវ​មហាវិថី ព្រះសីហនុ ចាប់ពី​ចំណុច​ស្តុប​អូឡាំពិក ទៅដល់​ស្តុ​ប អាងទឹក ស្ថិត​ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ធ្វើការ​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី ដោយ​ការ៉ូឡា​ចាស់ បាក់បែក​ខូចខាត​អស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ និង​បាត់បង់​សោភ័ណភាព។

លោក សុខ សម្បត្តិ អភិបាលខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួត​ពិនិត្យមើល​ការដ្ឋាន​នេះ ដើម្បី​មើល​ថា តើ​ក្រុមហ៊ុន​ដេញថ្លៃ​វិនិយោគ​នៅ​ក្នុង​ខណ្ឌ​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស​ដែរ​ឬ​ទេ នឹង​បន្ត​ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ធ្វើ​យ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលរដ្ឋ។

ក្នុង​នោះ​ដែរ​ មន្ត្រី​ជំនាញ​ នៃ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី​នេះ ជា​គម្រោង​របស់​រដ្ឋបាល​ខណ្ឌ ដោយ​សង្កេត​ឃើញ​ថា ការ៉ូឡា​នៅ​ចិញ្ចើម​មហាវិថី ព្រះសីហនុ មាន​សភាព​ចាស់​ទ្រុឌទ្រោម ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ។ ដូច្នេះ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​តាម​ដង​មហាវិថី ព្រះសីហនុ ផង ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ជៀសវាង បង្ក​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ រដ្ឋបាល​ខណ្ឌ​បាន​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី​ដោយ​លើក​ឲ្យ​ខ្ពស់​ជាង​មុន និង​ធានា​គុណភាព​ល្អ​ជាង​មុន​ផង​ដែរ។

ជា​ចុងក្រោយ លោក​អភិបាល បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខណ្ឌ​ ត្រូវ​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​ពិនិត្យ​មើល​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ក្នុង​ការដ្ឋាន៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម