Connect with us

ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ថ្កោលទោសបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV

បានផុស

នៅ

សហជីពនៅកម្ពុជាចេញមុខថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិនៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយមេឧទ្ទាម សម រង្ស៊ី កាលពីថ្ងៃទី១ ខែកញ្ញា។ មេឧទ្ទាមនេះបានយករឿង CLV ទៅបំភ្លៃការពិតប្រមូលកម្លាំងពលករ ដោយវិធីសាស្ត្រខ្ចីកម្លាំងពលករធ្វើបាតុកម្មប៉ុន្តែការពិតដើម្បីអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាក់ស្តែងបាតុករម្នាក់បានប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយស្រែក​លាបពណ៌ថា ទម្លាក់របបផ្តាច់ការទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ។

លោកថ្លែងថា «ការចូលរួមសម្តែងមតិទាមទារ ឬក៏ការតវ៉ាណាមួយ គឺជាសិទ្ធិ ប៉ុន្តែការចូលរួមក្នុងចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលតាមការធ្វើបាតុកម្ម ឬកុបកម្ម គឺជារឿងខុសច្បាប់ទាំងស្រុង ហើយបងប្អូនពលករ ឬជនណាក៏ដោយ ដែលចូលរួមសកម្មភាពធ្វើបាតុកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត គឺជាជនក្បត់ជាតិ ខុសច្បាប់ទាំងស្រុង»។

ទន្ទឹមនេះលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានបានថ្លែងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។ លោកថា ការធ្វើបាតុកម្មនេះ គ្មានគោលបំណងស្នើសុំរាជរដ្ឋាភិបាលដកខ្លួនចេញពី CLV នោះទេ ប៉ុន្តែជាការបញ្ជាក់ក្នុងន័យច្បាស់ថា ជាបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តើចេញពីការបោះឆ្នោត មានបំណងចង់ឱ្យមានចលាចលក្នុងសង្គម បែកបាក់ជាតិ ចេតនាបង្កាត់ភ្លើងសង្គ្រាមជាថ្មី។
លោកថ្លែងថា «ក្នុងនាមសហជីពខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិ ជាពិសេស គឺជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមចលនាបាតុកម្មនៅកូរ៉េដែលមានចេតនាធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនជ្រុលនិយមក្បត់ជាតិទាំងអស់នេះ»។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពបំផុលបំផុសឱ្យពលករស្លូតត្រង់ចូលរួមបាតុកម្មក្បត់ជាតិ មានបំណង់ធ្វើឱ្យអស្ថេរភាពសង្គម អាប់អោនកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។

លោកថ្លែងថា «សូមបងប្អូនយើងកុំលង់កុំឈ្លក់ជាមួយជនអគតិមួយចំនួនដែលកំពុងតែធ្វើឱ្យប្អូន ខាតផលប្រយោជន៍ខាតពេលវេលា ហើយខ្ញុំសូមថ្កោលទោសចំពោះជនដែលបាននឹងកំពុងធ្វើបាតុកម្មនោះ វាជាបាតុកម្មមួយមិនត្រឹមត្រូវតាមច្បាប់ ហើយជាបាតុកម្មក្បត់ជាតិ»។

សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូងត្រូវពិចារណាឱ្យ បានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ កុំធ្វើធ្វើសកម្មភាព កុំដើរតាមការអូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់។បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពទាំងនោះ ចៀសមិនផុតពីចូលរួមនូវសកម្មភាពក្បត់ជាតិ និងត្រូវទទួលទោសចំពោះមុខច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម