ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនកងកម្លាំងត្រៀមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានអញ្ជើញពិនិត្យការហ្វឹកហ្វឺន បណ្តះបណ្តាលកងកម្លាំងត្រៀម ចូលរួមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលការហ្វឹកហ្វឺននេះ បានប្រារព្ធធ្វើនៅបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅនៅតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ ហើយគណៈកម្មការនេះ មាននាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ ជាអនុប្រធាន, នាយឧត្តម សេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ជាអនុប្រធាន, លោកឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរ បាលជាតិ ជាអនុប្រធាន, លោក ហ៊ុនចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន, លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន និងមានសមាជិកចំនួន០៨រូបទៀត។

សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ថ្មីចំនួន២១នាក់ផ្សេងទៀត ជាករណីឆ្លងសហគមន៏ទាំងអស់។ ក្នុងនោះភ្នំពេញចំនួន១១នាក់ ក្រុងព្រះសីហនុចំនួន១០នាក់ និងមានជាសះស្បើយចំនួន២នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩នៅកម្ពុជាគិតដល់ថ្ងៃទី០៦ ខែមីនានេះ មានចំនួន៩៥៣នាក់ ក្នុងនោះកំពុងសំរាកពេទ្យចំនួន៤៦១នាក់ និងជាសះស្បើយចំនួន៤៩១នាក់ និងមិនមានអ្នកស្លាប់។

ក្រសួងសុខាភិបាលបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច ដូច្នេះត្រូវបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។ ត្រូវបន្តរក្សាគម្លាតបុគ្គល ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នាជាដើម និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។

ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕
កោះកែវ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ