Connect with us

ព័ត៌មានជាតិ

ទស្សនកិច្ចដោយឥតគិតថ្លៃ ទៅមើលការអភិវឌ្ឍតំបន់ព្រំដែនចាប់ផ្តើមនៅថ្ងៃទី ៧ ខែកញ្ញានេះ

បានផុស

នៅ

ដំណើរទស្សនកិច្ចទៅកាន់ទិសឦសានដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ចុងឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។  ទស្សនកិច្ចលើកដំបូង នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ដោយចេញដំណើរនៅម៉ោង ៤:០០ នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ៤:០០ រសៀល។ នេះបើតាមការជូនដំណឹងរបស់ក្រសួងព័ត៌មានដែលទទួលបន្ទុកការរៀបចំដំណើរទស្សនកិច្ចនេះ។

រូបតំណាង៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡានក្រុងដឹកពលរដ្ឋទៅលេងស្រុកបុណ្យចូលឆ្នាំខ្មែរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចនេះ តម្រូវឱ្យសាធារណជនចុះឈ្មោះជាមុន ដោយក្រសួងនឹងរៀបចំជូនអ្នកចូលរួមចំនួនត្រឹម ២០០នាក់ ក្នុងមួយលើក។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម ហើយការចុះឈ្មោះធ្វើដំណើរទស្សនកិច្ចនេះ នឹងរៀបចំជូនស្របតាមគោលការណ៍ «មកមុន ទទួលបានមុន»។  ពលរដ្ឋអាចចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចនៅតាមអនឡាញ តាមរយៈ QR Code ឬស្វែងរកព័ត៌មាននៅលើគេហទំព័រក្រសួងព័ត៌មាន។

បើតាមក្រសួងព័ត៌មាន អ្នកចូលរួមត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ និង ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅអំឡុងពេលធ្វើដំណើរកម្សាន្ត។
រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។

ក្រុមការងារនឹងទំនាក់ទំនងទៅកាន់សាធារណជនជាមុន ដើម្បីជូនដំណឹងនិងត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរ។ ជាមួយគ្នានេះ មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ច, ក្រុមការងារនឹងអញ្ជើញអ្នកចូលរួម ដើម្បីស្តាប់ការធ្វើបទបង្ហាញ ដែលរៀបចំឡើងដោយមន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ផ្លូវនៅខេត្តមណ្ឌលគិរី

អនុព័ន្ធសាររព័ត៌មាននៃក្រសួងព័ត៌មាន កញ្ញា បូរិន សុភាវុទ្ធតី បានថ្លែងប្រាប់បន្ថែមថា ជាជំហានដំបូងនេះ ការបើកឱ្យចុះឈ្មោះចូលរួមនេះ គឺសម្រាប់ទទីតាំងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដែលជាដំណើរទស្សនកិច្ចមួយថ្ងៃពេញ (វិលល្ងាច) ដោយជួបជុំចេញដំណើររួមគ្នាពីរាជធានីភ្នំពេញ។  សម្រាប់ទីតាំងទី២ ទស្សនកិច្ចនៅខេត្តក្រចេះ និងមណ្ឌលគិរី  និងទីតាំងទី៣ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជាទស្សនកិច្ចសម្រាកមួយយប់ ក្រសួងព័ត៌មាននឹងជូនដំណឹងពីការចុះឈ្មោះនៅពេលក្រោយ។

យ៉ាងណាមិញ គិតត្រឹមរសៀលថ្ងៃទី ២ ខែកញ្ញានេះ កញ្ញា វុទ្ធតី មិនទាន់អាចប្រាប់ពីចំនួនពលរដ្ឋដែលបានចុះឈ្មោះនៅឡើយទេ ខណៈក្រុមការងារកំពុងស្រង់ឈ្មោះជាបណ្តើរៗ។ 

វឌ្ឍនភាពក្នុងខេត្តរតនគិរី ឆ្នាំ ២០២៤

ការរៀបចំដំណើរទស្សនកិច្ចនេះ បន្ទាប់ពីពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភពីការបាត់បង់អធិបតេយ្យភាពរបស់កម្ពុជាក្នុងខេត្តចំនួន៤ដែលបានដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ កិច្ចសហប្រតិបត្តិការនេះ ដើម្បីអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ​ នៅភូមិភាគទិសឦសានទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងនេះ។

យ៉ាងណាមិញ ដើម្បីឱ្យពលរដ្ឋ ជាពិសេសយុវជន បានឃើញពីការអភិវឌ្ឍជាក់ស្តែង សម្តេចធិបតី បានផ្តួចផ្តើមរៀបចំឱ្យមានកញ្ចប់ដំណើរទស្សនកិច្ចនេះទៅកាន់តំបន់ព្រំដែន​ ចៀសវាងជឿតាមការញុះញង់អ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាល​ដែលនាំឱ្យមានការបែកបាក់សាមគ្គីជាតិខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម