ព័ត៌មានជាតិ
អគ្គស្នងការរងនគរបាលជាតិ បណ្តុះបណ្តាលជំនាញកោសល្យវិច័យដល់នគរបាល៦០នាក់
អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤ បើកវគ្គបណ្តុះបណ្តាលជំនាញ DNA រយៈពេលប្រាំថ្ងៃ ដល់មន្រ្តីនគរបាលចំនួន ៦០នាក់ មកពី៥ខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លើកឡើងថា ការបើកវគ្គ បណ្តុះបណ្តាលជំនាញ DNA នេះ គឺជាការអនុវត្តស្របតាមគោលនយោបាយប្រទេសជាតិ ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដើម្បីរួមគ្នាអនុវត្តច្បាប់ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
វគ្គបណ្តុះបណ្តាលនេះធ្វើរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើការបណ្តុះបណ្តាលដល់សិក្ខាទាំងអស់ចំនួន ៦០នាក់ មកពីខេត្តចំនួន ៥ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ។

តាមលោក មួង សុធា វគ្គបណ្ដុះបណ្ដាលនេះ នឹងបង្រៀន០៧មេរៀនដល់សិក្ខាកាម ដោយផ្តោតលើ មុខជំនាញថ្មីកោសល្យវិច័យ DNA ដូចជា÷ ទី១/ការការពារកន្លែងកើតហេតុរបស់មន្ត្រីនគរបាលមូលដ្ឋាន ទី២/នីតិវិធីមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់ កន្លែងកើតហេតុ និងការពិនិត្យកត់ហេតុ ទី៣/វិធីសាស្ត្រ ស្វែងរកប្រមូលចាប់យក រក្សាទុក និងដឹកជញ្ជូន សំណាកវេជ្ជសាស្រ្ត (DNA) ទី៤/មូលដ្ឋានគ្រឹះអំពីដំណើរការពិសោធន៍ DNA និងការវាយតម្លៃលទ្ធផល ទី៥/មូលដ្ឋានគ្រឹះអំពីការប្រមូលភស្តុតាងក្នុងគោលបំណងធ្វើ DNA ទី៦/វិធីសាស្ត្រប្រើប្រាស់ឧបករណ៍សម្ភារ បច្ចេកទេស និងទី៧/ការអនុវត្តជាក់ស្តែង (សេណារីយ៉ូ) ។
លោក ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុង របស់វគ្គបណ្តុះបណ្តាល រក្សាភាពស្ងប់ស្ងាត់ ខិតខំត្រងត្រាប់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ចំណេះដឹង ផ្ដល់ដោយគ្រូឧទ្ទេសសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អ មានទំនួលខុសត្រូវលើតួនាទី ភារកិច្ច របស់ខ្លួន៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ