ព័ត៌មានជាតិ
អ្នកវិភាគនៅកម្ពុជា មិនគាំទ្រការធ្វើបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV
អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយនៅកម្ពុជា បដិសេដ្ឋមិនគាំទ្រចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី បម្រើនយោបាយបរទេស បំផុសបំផុលធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ក្នុងចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។

អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការធ្វើបាតុកម្មពីក្រៅប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលជាការនាំឱ្យប្រទេសជាតិច្របូកច្របល់វិលចូលសង្គ្រាមស៊ីវិលឡើងវិញ បើសិនជាបដិវត្តនោះបានសម្រេច។ មួយវិញទៀត សកម្មភាពផ្តួលរំលំតាមបែបបដិវត្តពណ៌នេះ មានន័យថា ក្រុមប្រឆាំងមានចារិកនយោបាយមិនគាំទ្រការដឹកនាំតាមបែបប្រជាធិបតេយ្យ។
លោកសង្កត់ធ្ងន់ថា៖«នេះជាអ្វីដែលនាំឱ្យប្រទេសច្របូកច្របល់ កើតមានកលិយុគឡើងវិញ កើតសង្គ្រាមស៊ីវិលឡើងវិញ ដូចដែលខ្ញុំលើកឡើងខាងដើម ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចការពារនូវសមិទ្ធផលទាំងឡាយ ការពារនូវលទ្ធិប្រជាធិបតេយ្យ របស់ព្រះរាជាណាចក្រកម្ពុជា ការពារច្បាប់រដ្ឋធម្មនុញ្ញ មិនអាចឱ្យការធ្វើបាតុកម្មហ្នឹងបានជោគជ័យទេ»។

ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងថា សកម្មភាពរបស់ក្រុមឧទ្ទាមជ្រុលនិយម ដែលបំភ្លៃការពិតដើម្បីអូសទាញពលករធ្វើបាតុកម្មក្រៅប្រទេសនោះ មានបំណងធំៗ២ គឺទី១ ដើម្បីប្រមូលលុយសម្រាប់ជាប្រយោជន៍របស់ក្រុមខ្លួន ចំណែកទី២គឺធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ពលរដ្ឋដោយការបោះឆ្នោត។
បណ្ឌិត គិន ភា សង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ចំណុច២ហ្នឹងគឺគ្រាប់គ្រាន់ ដែលអាចនិយាយថាពួកនេះក្បត់ទាំងប្រយោជន៍ប្រជាជន ក្បត់ទាំងប្រយោជន៍ជាតិ ដែលដើរបញ្ច្រាសចរន្តនៃដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម។ប្រសិនបើគេនិយាយពីការផ្លាស់ប្តូរ នៅក្នុងសង្គមប្រជាធិបតេយ្យ គេអត់អាចប្រើកម្លាំងបះបោរ ឬការបង្កចលាចល ឬក៏ការអំពាវនាវកងកម្លាំងប្រដាប់អាវុធ ឱ្យផ្តួលរំលំរដ្ឋាភិបាលទេ គេត្រូវតែធ្វើការផ្លាស់ប្តូរតាមរយៈសន្លឹកឆ្នោត»។
តាមលោក គិន ភា សម្រាប់ពលរដ្ឋមួយចំនួនដែលជ្រុលខ្លួនលង់ជឿតាមការអូសទាញ របស់ក្រុមជ្រុលនិយមគួរប្រញាប់ដកខ្លួនចេញវិញ ដើម្បីសេចក្តីសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ពីព្រោះថា ក្រុមប្រឆាំងជ្រុលនិយមទាំងនោះគ្មានបំណងនាំមកនូវប្រជាធិបតេយ្យ ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិនោះទេ។

ចំណែក អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង ថ្លែងថា ការធ្វើបាតុកម្មអហិង្សា គឺជាសិទ្ធិពលរដ្ឋដែលមានចែងក្នុងច្បាប់ ប៉ុន្តែបើការធ្វើបាតុកម្ម ឬកូដកម្មនោះប្រែក្លាយពីបាតុកម្មស្របច្បាប់ ទៅបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល បង្កចលាចលធ្វើឱ្យសង្គមវឹកវរនោះ គឺជារឿងខុសច្បាប់ ដែលអាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាប។
លោក ឈត ប៊ុន ថង ថ្លែងដូច្នេះ៖«បើអាជ្ញាធរពាក់ព័ន្ធរកឃើញថា កូដកម្មមានបំណងទុច្ចរិត ហើយបំណងនៃបាតុកម្មនោះផ្ទុយពីច្បាប់អនុញ្ញាត អាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបង្ក្រាប មិនអាចធ្វើឱ្យប្រទេសមានចលាចល មានសង្គ្រាមបះបោរ ដូចបណ្តាប្រទេសផ្សេងៗ ដូចជានៅ បង់ក្លាដេស ស៊ីរី លីប៊ីជាដើម»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ