ព័ត៌មានជាតិ
ពលរដ្ឋជិត៥០គ្រួសារស្នើសុំថ្នាក់ដឹកនាំជួយអន្តរាគមន៍បើកផ្លូវទឹកក្រោយមានអ្នករំលោភយកដីអាងទឹកជាង៨ហិកតា
ក្រុមប្រជាពលរដ្ឋជិត៥០គ្រួសារ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ស្នើសុំអភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍សុំបើកផ្លូវទឹក ក្រោយមានបុគ្គលបិទផ្លូវបង្ហូរទឹកកង្វក់ខាងក្រោយ មិនត្រឹមនឹង អាចឃុបឃឹតជាមួយមន្រ្តីជំនាញរំលោភយកដីអាងទឹកកំពង់អំពិលជាង៨ហិកតា ធ្វើជាកម្មសិទ្ធិឯកជន។

នេះបើយោងតាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ៤៦គ្រួសារ ធ្វើការដាក់ពាក្យប្ដឹងស្នើសុំអន្តរាគមន៍ពីអភិបាលខេត្ត មន្ទីរជំនាញ និងអភិបាលស្រុក តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងសុំជំទាស់ក្បាលដីរហូតដល់ ៧រួមមាន៖ ក្បាលដីលេខ ១៥៦, ក្បាលដីលេខ ១៥៩, ក្បាលដីលេខ ១០៤៨, ក្បាលដីលេខ ១៤០, ក្បាលដីលេខ ១៣៩, ក្បាលដីលេខ ១៣៨ និងក្បាលដីលេខ ១៣៧ ដោយបានធ្វើការអះអាងថា ក្បាលដីទាំង៧នេះ គឺបានបិតផ្លូវទឹកមិនឱ្យពួកគាត់បង្ហូរទឹកប្រើប្រាស់ចូលទៅអាងទឹកបន្តទៀតឡើយ បណ្ដាលឱ្យមានការជន់លិចផ្ទះសម្បែងរបស់ពលរដ្ឋ។
នៅក្នុងពាក្យបណ្ដឹងនេះដែរ ក្រុមប្រជាពលរដ្ឋបានរៀបរាប់ថា ក្បាលដីចំនួន៧នេះ គឺដីអាងទឹករបស់រដ្ឋ និងសូមរក្សាទុកជាសម្បត្តិរដ្ឋ ជាងនេះបានស្នើសុំអាជ្ញាធរបើកផ្លូវទឹក ទទឹង ៤ម៉ែត្រ និងបណ្ដោយចាប់ពីខាងជើង ជាប់ព្រំប្រទល់ប្លង់ដីផ្ទះ របស់ប្រជាពលរដ្ឋរហូតដល់ខាងត្បូងទល់នឹងប្រឡាយទឹកកាវ៉ាក់។

ជុំវិញពាក្យបណ្ដឹងនេះដែរ យោងតាមលិខិតលេខ ៤០៧ ម.ធទឧ ត.ក របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានឱ្យដឹងថា ករណីពលរដ្ឋជិត១៣គ្រួសារ បានដាក់ពាក្យប្ដឹងមកនេះ គឺក្រុមការងារជំនាញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានចុះធ្វើការសាកសួរអាជ្ញាធរភូមិឃុំ ដោយលោក អេល ហៀត អនុភូមិកំពង់អំពិល បានលើកឡើងថា ឆ្នាំ១៩៨០ ជាដីអាងទឹក ប៉ុន្តែក្រោយមកក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានមកតាំងទីលំនៅ រហូតក្លាយជាទីប្រជុំជន លុះដល់ឆ្នាំ២០២៣ គណៈកម្មាធិការចុះបញ្ជីដីធ្លី បានសម្រេចកាត់ឆ្វៀលដីនេះជារាងធ្មេញរណា សម្រាប់លំនៅដ្ឋានជាក់ស្ដែងជូនពលរដ្ឋ ដោយក្រៅពីនេះរក្សាទុកជាដីអាងទឹក សម្រាប់ឱ្យពួកគាត់អាស្រ័យផលជាធម្មតា ប៉ុន្តែនៅពេលបិតផ្សាយឃើញថា មានក្បាលដីខ្លះផ្ទុយពីការសម្រេច ពិសេសក្បាលដីលេខ ១៥៦ ជាដីអាងទឹក ស្រាប់តែវាស់ចេញប្លង់កម្មសិទ្ធិ បញ្ហានេះហើយ ទើបបណ្ដាលឱ្យមានប្រជាពលរដ្ឋរស់នៅភូមិកំពង់អំពិលប្ដឹងទាមទារសុំបើកផ្លូវទឹក ដើម្បីរំដោះទឹកចេញពីផ្ទះរបស់ពួកគាត់។

លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានឱ្យដឹងថា ករណីបណ្ដឹងរបស់ពលរដ្ឋ នៅភូមិកំពង់អំពិលនេះ គឺអាជ្ញាធរស្រុកបានធ្វើការដោះស្រាយ និងសម្របសម្រួលច្រើនលើកមកហើយ ប៉ុន្តែមិនត្រូវរ៉ូវគ្នា ក៏បញ្ជូនបន្តទៅថ្នាក់ខេត្តដើម្បីធ្វើការដោះស្រាយ។
ដោយឡែក លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត បានឱ្យដឹងថា ករណីបណ្ដឹងរបស់ពលរដ្ឋនេះដែរ គឺបានធ្វើការសម្របសម្រួល ដោះស្រាយគ្នាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់សះជា ប៉ុន្តែអាជ្ញាធរនឹងបន្តធ្វើការដោះស្រាយជូនពលរដ្ឋ។ លោកថា ចំពោះក្បាលដីដែលពលរដ្ឋប្ដឹងជំទាស់នោះ គឺមន្ទីរជំនាញបានធ្វើការសម្រេចដាក់ជាដីមានទំនាស់ មិនទាន់បានចេញប្លង់កម្មសិទ្ធិនោះទេ។

ជុំវិញករណីនេះដែរ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានថ្លែងបញ្ជាក់ថា កន្លងមកខេត្តបានធ្វើការប្រជុំដោះស្រាយ និងសម្របសម្រួល សម្រេច នៅក្នុងគណៈកម្មាធិការរដ្ឋបាលខេត្តអស់ហើយ ដោយមានគ្រប់សមាសសភាពតាំងជំនាញ រួមនិងអាជ្ញាធរគ្រប់លំដាប់តាំងពីមេភូមិព្រឹទ្ធាចារ្យភូមិ។ ល។ ចូលរួមប្រជុំផងដែរ៕
អត្ថបទ៖ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ