Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

បានផុស

នៅ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម​ បាន​នាំ​គ្នា​ផ្អើល​ទៅ​មើល​បាតុភូត​ចម្លែក​ដែល​មាន​ទឹកធ្លាក់​មិន​ដាច់​ពីលើ​មែកឈើ​ដើម​ច្រេះ​ ដែល​ស្ថិត​នៅ​ក្នុង​វត្ត​ប្រាសាទ​វ​ត្តី​ហៅ​វត្ត​ត្បូង​ហើយ​បាន​នាំ​គ្នា​យក​ទៀន​ធូប​ទៅ​បន់ស្រន់​សុំ​សេចក្តីសុខ​ទៀតផង​។

បើតាម​លោក ផល វ៉ុ​ន មេឃុំ​ព្រែក​ដំបូក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ ថ្ងៃទី​៦​មីនា​នេះ​ថា​ ព្រឹត្តិការណ៍​ដែល​មាន​ទឹកធ្លាក់​មិន​ដាច់​នៅ​ដើម​ច្រេះ​ ស្ថិត​នៅ​ក្នុង​វត្ត​ត្បូង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី៤ ម្ល៉េះ​ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​គិតថា ​វា​ជា​បាតុភូត​ចម្លែក​មាន​បារមី​កាន់​នៅ​ដើម​ច្រេះ​នោះ​ព្រោះថា​ដើម​ច្រេះ​នៅ​ពីមុខ​ទូក​ង សារាយ​ផ្កាយព្រឹក។

លោក​មេឃុំ​បាន​បន្ត​ថា ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​អបិយ​ជំនឿ​ទើបបាន​យក​ធូប​ទៀន​ទៅ​បន់ស្រន់​សុំ​សេច​ក្តី​សុខ​បញ្ចៀស​នូវ​ឧបទ្រុប​ចង្រៃ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​។​

តែ​យ៉ាងណាក៏ដោយ លោក​មេឃុំ​បាន​ណែ​នាំទៅ​ប្រជាពលរដ្ឋ​ថា​ «​នេះ​មិនមែនជា​បាតុភូត​ចម្លែក​អ្វី​ទេ​បើ​ពិនិត្យមើល​ការ​ជាក់​ស្តែង​ទឹក​ដែល​ធ្លាក់​ហូរ​មក​តាម​មែកឈើ​នៃ​ដើម​ច្រេះ​អត់​ដាច់​នេះ​គឺ​

​បណ្តាល​មក​ពី​ទឹកមាត់​សត្វ​រ៉ៃ​យំ​នៅ​លើ​ដើមឈើ​ច្រេះ​នោះ​ទេ​។ ​ដូចនេះ​សុំ​ឈប់​នាំគ្នា​ផ្អើល​ជា​បន្តទៀត​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩»​។

លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ការពារ​ទាំងអស់គ្នា​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​រាតត្បាត​ក្នុង​សហគមន៍​នៅ​កម្ពុជា​នៅឡើយ​។

លោក​បាន​បញ្ជាក់​ថា ​«​ជាក់ស្តែង​នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញពី​ភូមិ​តាមល់​បន្ត​ទៅ​ភូមិ​ផ្ទះ​វាល​ហើយ​បាន​ឈប់សម្រាក​នៅក្រោម​ដើម​អំពិល​បារាំង​ដ៏​ធំ​មួយ​ក៏មាន​ទឹក​ស្រក់​ដូច​ទឹក​ស្រក់​នៅ​ដើម​ច្រេះ​នៅក្នុង​វត្ត​ត្បូង​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ថា​បាតុភូត​ចំលែក​ដែរ​តែ​ទឹក​មិន​ស្រក់​ច្រើន​ទេ»។​

លោក​ផល វ៉ុ​ន​ បាន​បន្ថែម​ទៀត​ថា ​បើ​ទោះ​បី​ជា​លោក​ខិតខំ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​ក៏​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​ជឿ​និង​មាន​ប្រជាពលរដ្ឋ​ខ្លះទៀត​នៅតែ​មិន​ជឿ​ហើយ​នៅតែ​បន្ត​មក​មើល​ទឹកធ្លាក់​និង​សុំ​បួងសួង​សុំ​សេចក្តី​សុខ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម