ព័ត៌មានជាតិ
ថ្ងៃនេះរកឃើញអ្នកពាក់ព័ន្ធ៤០០នាក់ ជាមួយជនជាតិចិនដែលឆ្លងកូវីដ១៩នៅខេត្តកោះកុង
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានឲ្យដឹងនៅល្ងាចថ្ងៃទី៦មីនានេះថានៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តបានចុះស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងជនជាតិចិន២នាក់ បានជាង៤០០នាក់បន្ថែមទៀតធ្វើឲ្យអ្នកជាប់ពាក់ព័ន្ធកើនឡើងដល់ជិត៦០០នាក់ហើយ។

លោកបានបន្តថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានចុះស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធចំនួន១៥៣នាក់បានយកសំណាកនិងឲ្យធ្វើចត្តាឡីស័កនៅអគារស្នាក់នៅរបស់ពួកគេតែម្តង។

លោកបានបន្តទៀតថា ចំពោះលទ្ធផលសំណាកអ្នកទាំង១៥០នាក់នោះនៅមិនទាន់ដឹងនៅឡើយទេ។
ពាក់ព័ន្ធនឹងបុរសជនជាតិចិនឆ្លងជំងឺកូវីដ១៩នេះដែរ អាជ្ញាធរខេត្តបានបិទផ្អាកការធ្វើដំណើរចេញចូលតំបន់ក្រុមហ៊ុនញូញៀនមួយរយៈសិន មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹងបានបន្ថែមថា បច្ចុប្បន្ននេះក្រុមការងារស្រាវជ្រាវតែទៅលើមនុស្សពាក់ព័ន្ធក្នុងក្រុមហ៊ុនញូញៀនទេ ហើយកំពុងឲ្យខាងក្រុមហ៊ុនធ្វើរបាយការណ៍៦ចំនួនមនុស្សនិងបុគ្គលិកតើមានខ្មែរប៉ុន្មាននាក់និងចិនប៉ុន្មាននាក់។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា «យើងកំពុងធ្វើការស្រាវជ្រាវពីប្រភពចម្លងថា តើជនជាតិចិនពីរនាក់ហ្នឹងឆ្លងមកពីណាព្រោះថា ឥឡូវនេះនៅមិនទាន់ឃើញមានប្រភពនៅទីនេះទេ»។

អាជ្ញាធរខេត្តកោះកុងបាននឹងកំពុងពង្រឹងការត្រួតពិនិត្យអ្នកភ្នំពេញធ្វើដំណើរទៅខេត្តកោះកុងផងដែរ។
លោក ទូសាវុធ អភិបាលរងខេត្តកោះកុងបានឲ្យដឹងថា អ្នកភ្នំពេញរស់នៅតំបន់ផ្ទុះជំងឺកូវីដ១៩ពេលធ្វើដំណើរទៅខេត្តកោះកុងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និង យកសំណាករកជំងឺកូវីដ១៩។

លោកបានបន្តថា វិធានការនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍នៅខេត្តកោះកុង។
លោកអភិបាលរងខេត្តបានបញ្ជាក់ថាប៉ុន្តែប្រសិនបើពួកគាត់មិនរស់នៅតំបន់ដែលប្រឈមនឹងកូវីដ១៩ទេក្រុមគ្រូពេទ្យអនុវត្តទៅតាមវិធានក្រសួងសុខាភិបាលដោយធ្វើការវ៉ាស់កំដៅជាមុនសិន។ បើកំដៅធម្មតាអាចអនុញ្ញាតឲ្យធ្វើដំណើរចូលខេត្តបានតែបើក្នុងករ ណីកំដៅខ្ពស់ខុសពីធម្មតាត្រូវឃាត់ទុករង់ចាំមន្ត្រីត្រួតពិនិត្យជាបន្តទៀត៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍