Connect with us

ព័ត៌មានជាតិ

ហុងកុងចាប់អារម្មណ៍ ដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា

បានផុស

នៅ

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ​ដែល​មក​ពី​តំបន់​រដ្ឋបាលពិសេសហុងកុង បាន​បង្ហាញ​ការ​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​វាយនភណ្ឌ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជា​មួយ​លោក​ ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤​ នេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង​ គ្រុប បាន​កត់​សម្គាល់​ពីការ​ផ្លាស់​ប្តូរ​មុខមាត់​របស់​កម្ពុជា ក្នុង​ការត្រៀមខ្លួន​សម្រាប់​ទទួល​វិនិយោគិន​ពី​បរទេស ពិសេស​ការគិតគូរ​ពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

គណៈប្រតិភូ​ហុងកុង ក៏​បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគមកកាន់​កម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភណ្ឌ និងឧស្សាហកម្មកាត់ដេរ​ផលិតសម្លៀកបំពាក់ នៅតាមបណ្តា​តំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពល។

ឆ្លើយតប​ទៅ​​វិនិយោគិនហុងកុង​ លោក ស៊ុន ចាន់​ថុល​ បាន​រំលេច​ឡើង​ពី​សក្តានុពលជា​វិជ្ជមាន​របស់​កម្ពុជាមានជាអាទិ៍ សុខសន្តិភាព និង​ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង​ដែល​មានលក្ខណៈ​រួចរាល់​សម្រាប់​បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបានកំពុង​អភិវឌ្ឍ​ឱ្យ​កាន់​តែ​មានភាព​សម្បូរបែប និង​ប្រទាក់ក្រឡា។

លោកឧបនាយករដ្ឋមន្រ្តី ក៏លើកពីការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល លើ​ការរីកលូតលាស់​​នៃ​វិស័យ​ធុរកិច្ចឯកជន ដោយមាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​​សេនាធិការ​ច្រកចេញ​ចូល​តែ​មួយ​ក្នុងការសម្របសម្រួល ជាមួយ​នឹងបែបបទ​នៃការ​វិនិយោគ​ដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពទាក់ទាញ ភាពអំណោយ​ផលខ្ពស់និងអនុគ្រោះបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម