ព័ត៌មានជាតិ
មន្ត្រីកម្ពុជា ស្នើស្ថានទូត ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ជួយផ្សព្វផ្សាយបន្ថែមពីប្រព័ន្ធ e-Arrival
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើដល់បណ្តាស្ថានទូត ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រមហ៊ុនទេសចរណ៍ទាំងអស់ជួយចូលរួមផ្សព្វផ្សាយបន្ថែមពីប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬហៅថា Cambodia e-Arrival ទៅដល់ភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរដែលចូលមកកម្ពុជា។

ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬហៅថា Cambodia e-Arrival គឺជាកម្មវិធីរៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញប្រទេស ធានាថា អ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស ងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ ទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។

ថ្លែងក្នុងកម្មវិធី Immigration Tea Talk នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើបទបង្ហាញពីការប្រើប្រាស់ Cambodia e-Arrival ដែលទើបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១ ខែកញ្ញា ទៅកាន់តំណាងស្ថានទូត ស្ថានកុងស៊ុល ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍ ខណៈឱកាសនោះ លោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់បណ្តាស្ថានទូត ស្ថានកុងស៊ុល អាកាសចរណ៍ស៊ីវិល ព្រមទាំងក្រមហ៊ុនទេសចរណ៍ និងភ្នាក់ទេសចរណ៍ទាំងអស់ជួយចូលរួមផ្សព្វផ្សាយបន្ថែមពីប្រព័ន្ធនេះផងដែរ។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា ការរៀបចំកម្មវិធី Immigration Tea Talk ពេលនេះ គឺជាចំណែកមួយនៃការពង្រីកចំណងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបណ្តាស្ថានទូត ស្ថានកុងស៊ុល ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍ទាំងងអស់ប្រចាំកម្ពុជា ពិសេសការផ្សព្វផ្សាយលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ដែលហៅថា Cambodia e-Arrival នេះតែម្ដង។ លោកឧត្តមសេនីយ៍ឯក បន្តថា ក៏ជាឱកាសនៃការជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារពាក់ព័ន្ធនឹងផែនអន្តោប្រវេសន៍ ទេសន្តរប្រវេសន៍ និងជនភៀសខ្លួន ការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ទាំងក្នុង និងក្រៅតំបន់អាស៊ាន ជាមួយអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស។

គួរជម្រាបថា ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បានដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣ របស់កម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។
ប្រព័ន្ធនេះ ជាការឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ ហើយក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង