Connect with us

ព័ត៌មានជាតិ

លោក ពៅ សុខ៖ សម្តេច ហ៊ុន សែន ជាបិតាស្ថាបនិកដ៏អស្ចារ្យនៃការកែទម្រង់កម្ពុជា

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ពៅ សុខ សមាជិកក្រុម​ប្រឹក្សា​ភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា មិនមែនត្រឹមតែជាបិតាសន្តិភាពរបស់កម្ពុជាទេ ប៉ុន្តែជាបិតាស្ថាបនិកដ៏អស្ចារ្យតែម្នាក់គត់នៃ​កំណែ​ទម្រង់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ សុខ ឱ្យដឹងទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់លោកទៅ​លើជីវប្រវត្តិនៃ​ការដឹកនាំ​របស់​សម្តេចតេជោ កន្លងមក ឃើញថា បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីដ៏វ័យក្មេងជាងគេលើលោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មក សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមធ្វើកំណែទម្រង់ចំនួន២ធំៗនៅកម្ពុជា ទោះបីជា​សម្តេច​ដឹង​យ៉ាងច្បាស់ថា ការធ្វើកំណែទម្រង់របស់សម្តេច ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។ កំណែទម្រង់ដ៏គ្រោះថ្នាក់ទាំង២នោះ គឺកំណែទម្រង់នយោបាយ កំណែទម្រង់សេដ្ឋកិច្ច និងកសិកម្ម តាម​រយៈការបែងចែកដីធ្លី និងការផ្លាស់​ប្តូរពីការកសិកម្មតាបែបក្រុមសាមគ្គី មកជាការធ្វើជាលក្ខណៈគ្រួសារ និង​ប្រវាស់ដៃគ្នាវិញ។

តាមការមើលឃើញរបស់លោក ពៅ សុខ ក្នុងចំណោមកំណែទម្រង់ទាំងអស់ គឺ​កំណែទម្រង់នយោបាយ ពីសង្គមនិយម មកជាប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែល​រៀបចំ​ដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ គឺជាកំណែទម្រង់ដ៏គ្រោះថ្នាក់ជាងគេបំផុត ព្រោះកំណែទម្រង់នេះ ធ្វើ​ឡើង​តាមរយៈ​ការ​ចរចាសន្តិភាព ដែលជំរុញឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ការដូរទង់ជាតិ ដូរភ្លេងជាតិ និងការដូរឈ្មោះ​ប្រ​ទេសពីសា​ធារណរដ្ឋប្រជាមានិតកម្ពុជា មកជា រដ្ឋកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។ ការដូរទង់ជាតិ ការដូរ​ភ្លេងជាតិ ការដូរដ្ឋធម្មនុញ្ញ ជាពិសេសការដូរឈ្មោះប្រទេស មិនមែនជារឿងលេងសើច ឬធម្មតាពេក​នោះទេ ដែលជាទូទៅ​គេផ្លាស់ប្តូរឈ្មោះប្រទេស ឬរដ្ឋធម្មនុញ្ញ ច្រើនតែធ្វើឡើងក្រោយមានរដ្ឋប្រហារ ឬ​ការ​ផ្លាស់ប្តូរប្រទេសតាមបែបហិង្សាណាមួយ ដូចជាលោក លន់ នល់ និង ប៉ុល ពត ដែលដូរឈ្មោះ​ប្រទេស​ក្រោយ​ពីធ្វើ​រដ្ឋប្រហារ និងការឈ្នះសង្រ្គាម ជាតឹកតាងស្រាប់។ ប៉ុន្តែសម្រាប់សម្តេចតេជោ ហ៊ុន សែន លោក​ប្រើ​ត្រឹម​តែ​ទេព​កោសល្យ ឬហៅថា សិល្បៈនៃនយោបាយការទូតដ៏ប៉ិនប្រសប់ និងការបញ្ចុះបញ្ចូលសមាជិករដ្ឋា​ភិបាល និង​សមា​ជិក​សភា ក៏​អាចប្តូរ​ឈ្មោះ​ប្រទេសបាន ទោះបីដំណាក់កាលខ្លះមានការលំបាក និងតឹងតែង​ក៏ដោយ។

លោក ពៅ សុខ អះអាងថា ដំណាក់កាលនោះ ប្រសិនបើគ្មាន ឬមិនមែនសម្តេចតេជោ ហ៊ុន សែន ជា​បិតាស្ថាបនិក ជាអ្នកសម្រេចចិត្ត ជាអ្នកត្រួសត្រាយ ដែលប្រថុយគ្រោះថ្នាក់ យកជីវិតទៅប្តូយក​សន្តិភាព​មកទេ មិនដឹងថា ពេលនោះ ឬពេលនេះកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬមានការ​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣ និងបច្ចុប្បន្ន រហូតដល់ការ​បញ្ចប់​សង្រ្គាម ឯកភាពទឹកដីទាំស្រុង ឬក៏អត់ទេ។

លោក ពៅ សុខ បានអធិប្បាយ​ថា បញ្ហា​ប្រឈម និងការប្រថុយគ្រោះ​ថ្នាក់ដ៏ធំមួយទៀរបស់សម្តេចតេជោ គឺការ​ធ្វើឱ្យកងទ័ព និងអ្នក​​ជំនាញ​វៀតណាមជាង១០ម៉ឺននាក់ យល់​ព្រមដក ឬចាកចេញពីកម្ពុជាទៅ​វិញ ​ដោយ​សន្តិ​វិធី ដោយគ្មាន​ការ​​ថ្នាំងថ្នាក់ គ្មានការប្រទូសរ៉ាយ​ណា​មួយ​កើតឡើងឡើយ។ ប្រការដ៏គ្រោះថ្នាក់​មួយផ្សេង​ទៀត​សម្រាប់​សម្តេច ហ៊ុន សែន ក្នុងដំណាក់កាល​កំណែ​ទម្រង់នយោបាយ គឺការយល់ព្រម​ទទួល​យកវត្តមាន​អ៊ុនតាក់ និង​ការ​យល់ព្រមឱ្យក្រុមត្រីភាគីចូល​ក្នុង​ប្រទេស ដើម្បីចូលរួមបោះឆ្នោតក្នុងការប្រកួត​ប្រជែង​ដណ្តើម​អំណាច​ផង​ដែរ។ ដំណាក់កាលនេះ សមាជិករដ្ឋាភិបាល មិនទាន់បានរៀបចំខ្លួន ឬបើកចិត្តឱ្យទូលាយ ក្នុងការទទួល​យក​អ្វីដែលមកពី​ខាងក្រៅ​នៅ​ឡើយ​ទេ ប៉ុន្តែ សម្តេចតេជោ បានបើកចិត្តទទួលយកមុនគេ ដោយមិនចាំបាច់មានការណែនាំ ឬបញ្ចុះបញ្ចូលពីបរទេស ជាពិ​សេសបញ្ហាលទ្ធិ​ប្រជាធិបតេយ្យ និង​កំណែ​ទម្រង់សេដ្ឋកិច្ច ធ្វើឱ្យមានទីផ្សារសេរីនៅកម្ពុជា។

លោក ពៅ សុខ លើកឡើងថា ប្រការទាំងនេះ ប្រសិនបើគ្មានដំណោះស្រាយ ឬយុទ្ធសាស្រ្ត​នយោ​បាយការទូត​ដ៏​ប្រ​សិន​ប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ទេ នោះអ្វីៗ​នឹងមិនអាចប្រ​ព្រឹត្តទៅ​ដោយរលូន​បានឡើយ ហើយ​សម្តេច ប្រាកដណាស់នឹងប្រឈមគ្រោះថ្នាក់គ្រប់ពេល ដូចសម្តេច បានផ្តល់​បទ​សម្ភាសន៍ឱ្យអ្នក​កាសែតបាង​កកប៉ុស្តិ៍ អំឡុងឆ្នាំ១៩៨៩ ថា សម្តេចបានដឹងអំពីគ្រោះថ្នាក់ទាំងនេះ ប៉ុន្តែសម្តេច​មិនប្រើប្រាស់អាវក្រោះ ដើម្បី​ការពារខ្លួនទេ គឺសម្តេចយកប្រជាជនជាអាវក្រោះ ព្រោះប្រជាជនកម្ពុជា អាចការពារសម្តេចពីគ្រោះថ្នាក់​ទាំង​ឡាយនៅគ្រប់ទីកន្លែងបាន។ ការធ្វើបែបនេះ គឺជាការយកជីវិត​ធ្វើ​ដើមទុន ដើម្បីជាតិ និងប្រជាជាន។

គួររម្លឹកថា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រង​ហិរញាវត្ថុសាធារណៈដំណាក់​កាល​ទី៤ ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា ការធ្វើកំណែទម្រង់​របស់សម្តេច​ទាំង​​២វិស័យ រួមមាន កំណែ​ទម្រង់នយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចា និងកំណែ​ទម្រង់ខាងសេដ្ឋកិច្ច ជីវិតសម្តេចផុយស្រួយណាស់។ហេតុនេះ បើគ្មានការយកជីវិតធ្វើជាដើមទុនទេ វាសនា​ប្រទេសជាតិ និងប្រជាជនមិនដឹងទៅជាយ៉ាងណាឡើយ ហើយ​ការ​យកជីវិតធ្វើជាដើមទុននេះ ធ្វើឡើង​តាំងពីឆ្នាំ១៩៧៧ ថ្ងៃទី២០ ខែមិថុនា។ សម្តេចតេជោ បញ្ជាក់ថា ដំណាក់កាលកំណែទម្រង់ មានកម្លាំងសង្កត់ធំៗ​៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើ​កំណែទម្រង់របស់សម្តេច រួមមានទី១.​​ បញ្ហាផ្ទៃក្នុងមិនយល់ មិនចុះសម្រុងគ្នា ក្រោយពេលផ្តួលរំលំរបបខ្មែរក្រហម ទី២. របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និង ទី៣. ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរីលើនយោបាយការទូត និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច។

សម្តេចតេជោ បាន​ប្រាប់ដល់បណ្តាអង្គទូតនានា ដែលអញ្ជើញមកចូលរួមថា បញ្ហាផ្ទៃក្នុងមិនយល់គ្នា គឺជាបញ្ហាលំបាកស្មុគស្មាញ និង​គ្រោះថ្នាក់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម