Connect with us

ព័ត៌មានជាតិ

​ហាងឆេង​ស្រូវ​ក្រអូបដើមដៃ​នៅ​ខេត្ត​បាត់ដំបង អាច​លក់​មួយ​តោន​​​បាន​ជាង ១ លាន ២ សែន​រៀល​

បានផុស

នៅ

បើ​ទោះ​បី​ជា​ក្នុង​ឆ្នាំ​នេះ កសិករ​ធ្វើ​ដំណាំ​​ស្រូវ​ប្រឈម​​កត្តា​ធម្មជាតិ​បន្តិច​ក្តី ប៉ុន្តែកសិករ​ក្នុង​ស្រុកចំនួន ២ នៃ​ខេត្តបាត់ដំបង ​កំពុង​សម្រុក​ប្រមូល​ផល​ស្រូវ​ ដើម្បី​តម្រូវ​តាម​ទីផ្សារ​ខណៈ​កំពុង​មាន​ហាង​ឆេង​ល្អ។

កសិករក្នុង​ស្រុកបវេល និង​ស្រុកឯកភ្នំ ដែល​កំពុង​ប្រមូលផលស្រូវ​ដើមដៃបាន​ឲ្យដឹងប្រហាក់ប្រហែលគ្នាពីទីផ្សា​រស្រូវ ខណៈ​ស្រូវប្រភេទសែន​ក្រអូបអាចលក់បាន ១២ ០០០បាត​ (ប្រាក់ថៃ) ស្មើជាង ១ លាន ២ សែនរៀល ក្នុង ១ តោន ហើយស្រូវស្រង៉ែប្រភេទ OM៥៩៥១ លក់បានជាង ១ ពាន់រៀល ក្នុង ១គីឡូក្រាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​លើកឡើង​​ពី​លោក ហេង សិទ្ធ ទទួល​បន្ទុក​ការិយាល័យ​​ស្ថិតិ​កសិកម្ម​ខេត្ត​បាត់ដំបងបាន​ប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងនៅថ្ងៃទី២ ខែ​កញ្ញា នេះ​ថា បច្ចុប្បន្ន​កសិករ​ក្នុង​ស្រុក​ចំនួន ២ នៃខេត្តបាត់ដំបង កំពុង​សម្រុក​ប្រមូល​ទិន្នផល​ស្រូវ​ ដើម្បី​បំពេញ​តាម​​តម្រូវ​ទីផ្សារ​ដែល​កំពុង​មាន​ហាង​ឆេងល្អ។

លោកថា បច្ចុប្បន្នប្រភេទ​ស្រូវ​ស្រងែ OM ៥៩៥១ តម្លៃ​ជាង ១ ០០០ រៀល ១/គីឡូក្រាម។ តែ​លោក​បារម្ភ​ថា ស្រូវ​ប្រភេទ​នេះ​នឹង​ធ្លាក់​តម្លៃ​នៅ​ពេល​ខាងមុខ អាច​តម្លៃ​​ក្រោម ១ពាន់រៀល ក្នុង ១គីឡូក្រាម ព្រោះ​ដំណាំ​ស្រូវ​ប្រភេទ​នេះ​ហុច​ផល​យឺតយ៉ាវ ​តែ​ប្រភេទស្រូវ​​សែន​ក្រអូប និង​ស្រូវ​ប្រភេទ​ផ្សេង​ទៀត​អាចកើន​តម្លៃ​ជាង​ឆ្នាំមុន​។

«និយាយទៅឆ្នាំនេះ ស្រូវគ្រប់​ប្រភេទ​អាច​មានទីផ្សារល្អ តែបើក្នុងដំណាក់​កាលណាមួយ​ចុះតម្លៃ ខ្ញុំគិតថា អាចបណ្តាលមកពីគុណភាពទិន្នផលចុះខ្សោយ ដូច​ជាស្រូវ​ស្ពោត​គ្រាប់ជាដើម បើគុណភាព​ល្អ​ទីផ្សារ​ក៏​នៅតែល្អ»។ លោកបញ្ជាក់បន្ថែម។

លោក ហេង សិទ្ធ បាន​បន្តទៀត​ថា ខណៈដែល​កសិករ​នៅ​ស្រុក​ឯកភ្នំ និង​ស្រុក​បវេល ដែល​ជា​ស្រុក​គោលដៅ​កសិកម្មកំពុង​ប្រមូល​ផល​ចូល​ទីផ្សារ លោក​មិនទាន់ទទួល​បានព័ត៌មានពី​ការ​ប្រមូល​ផល​ពីតាម​បណ្តាស្រុកផ្សេងៗ​ទៀត​នៅ​ឡើយ​​នោះទេ​។

លោក អ៉ិន សុវណ្ណមុនី អនុប្រធានមន្ទីរ​កសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ដែរ​ថា កសិករគួរដាំ​ដំណាំស្រូវ​ណាដែលមាន​តម្រូវការទីផ្សារ ដូចជា​ផ្ការំដួល ផ្ការំដេង ផ្ការាំងជ័យ សែនក្រអូបជាដើម ខណៈ​បច្ចុប្បន្នប្រភេទ​ស្រូវ ស្រងែ OM ៥៩៥១ តម្លៃ​ជាង ១០០០រៀល ១/គីឡូក្រាម។

មន្ត្រី​នៃមន្ទីរ​កសិកម្ម​ខេត្តរូបនេះ​ថា បើទោះបី​ជា​កសិករ​មាន​ការ​ប្រឈមកត្តា​អាកាស​ធាតុ ប៉ុន្តែ​ផល​ដំណាំ​ស្រូវ​ក្នុង​ខេត្ត​បាត់ដំបង នៅតែ​អនុវត្ត​លើ​ផ្ទៃដី​មិន​ក្រោម​ផែនការ​នោះ​ទេ។ ផ្ទុយ​ទៅវិញផ្ទៃដីដាំដុះដំណាំស្រូវ​ បាន​កើន​ឡើង​លើស​ពី​ផែនការ​គួរឲ្យ​កត់សម្គាល់​។

នៅ​ក្នុង​រដូវ​កាល​ដ៏​ប្រទាញប្រទង់​ផ្នែក​អាកាសធាតុ​ឆ្នាំនេះ​ កសិករ​នៅតែ​បាន​អនុវត្ត​លើការ​ដាំដុះ​ដំណាំ​ស្រូវវស្សា និង​ស្រូវ​បង្កើន​រដូវ​លើ​ផ្ទៃ​ដី​សរុប​ មាន​ចំនួន ៣៥៥៩១១ហិតា ស្មើនិង ១០៦.៩% ខណៈ​ផែនការ​សរុប​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ត្រឹម ៣៣.៥០០០ហិតាប៉ុណ្ណោះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​គណបក្ស​កាន់​អំណាច​​របស់​លោក Yoon ​កំពុងប្រើប្រាស់​តុលាការ​ធម្មនុញ្ញ​​ដើម្បី​តថ្លៃ​​អំណាច​​​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម