Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ៖ ដំណើរការប្រឡងឌីប្លូម ឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន មិនមានភាពមិនប្រក្រតីកើតឡើងទេ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ កញ្ញា នេះ​ថា សម្រាប់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ ឌីប្លូម ឆ្នាំនេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន មិន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។

លោកស្រី​បាន​បន្ត​ថា «ខ្ញុំ​សង្កេតឃើញថា​ការប្រឡង​នេះ​បាន​ដំណើរការ​ទៅបាន​ល្អប្រសើរ​ ដោយ​បេក្ខជន​ប្រឡង​បាន​យល់ដឹង​ពី​គោលការណ៍​ នៃ​ការប្រឡង ​និង​គោរព​វិន័យ​បានល្អ​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​អាកប្បកិរិយា​បានល្អ​ ដោយ​មិនមាន​នាំយក​ចម្លើយ​វិញ្ញាសា ទូរស័ព្ទ ​ឬ​ ប្រ៊ុយយ៉ុង ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ​»។

លោកស្រី​បាន​បន្តទៀតថា​ បើទោះបីជា​ប្រឡង​ឌី​ប្លូ​ម​នេះ​ក្រសួង​ប្រគល់​សិទ្ធ​ដល់​គ្រឹះស្ថានសិក្សា​ចាប់តាំងពី​ការរៀបចំ​វិញ្ញាសា​ដំណើរការ​សំណេរ កំណែ​ស្រង់​បូក​ពិន្ទុ ​និង​ប្រកាស​លទ្ធផល​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ ដោយ​ប្រើប្រាស់​បុគ្គលិក​អប់រំ​នៅក្នុង​គ្រឹះស្ថាន​មធ្យមសិក្សា​របស់ខ្លួន​ធ្វើជា​មេ​ប្រយោគ​ប្រឡង​ក៏ដោយ​ ក៏​ក្រសួង​នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គុណភាព​សុក្រឹតភាព និង​លទ្ធផល​អាច​ទទួលយក បាន​ទាំងអស់គ្នា​ដដែល​ ដោយ​ក្រសួង​បានចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថាន​នីមួយៗ​ ត្រូវគោរព​ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន។ លើសពីនេះ​ មន្ទីរអប់រំ ​យុវជន​ និង​កីឡា​រាជធានី​-ខេត្ត​នីមួយៗ​ ក៏ត្រូវ​ចូលរួម​តាមដាន​ និង​ឃ្លាំង​មើល​ពី​ដំណើរការ​ប្រឡង​នេះ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ថែមថា ​សម្រាប់​ឆ្នាំនេះ​ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បានរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ឬ​ឌី​ប្លូ​ម នៅ​ថ្ងៃទី​ ២​ ខែកញ្ញា​ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី ​៩​ ខែកញ្ញា ​ឆ្នាំ ២០២៤ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំង​រដ្ឋ និង​ឯកជន។ តួលេខ​នេះ បើ​ធៀប​ទៅ​នឹង​ប្រឡង​ឆ្នាំមុន​ឃើញ​ថា មាន​ការ​កើន​ឡើង ២៣ ៥៧៨ នាក់ ដោយ​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡង ចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ មាន​ចំនួន ១ ៧៤៣ មណ្ឌល ចែក​ជា ៨០៩០ បន្ទប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម