Connect with us

ព័ត៌មានជាតិ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ប្រកាសពីឱកាសការងារជាង៥ម៉ឺនកន្លែងនៅទូទាំងប្រទេស

បានផុស

នៅ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៥៣ ២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៤០ ៧៥៣ កន្លែង វិស័យកសិកម្មចំនួន ៨៥៤៩ កន្លែង និងសេវាកម្មចំនួន៣ ៩៩៤ កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង រាជរាធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តរតនគីរី ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងបណ្តាខេត្តផ្សេងៗទៀត។

លោករដ្ឋលេខាធិការ ក៏បានណែនាំដល់យុវជន សិស្ស និស្សិត ពិសេសសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រញាប់រួសរាន់មកដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរបស់ខ្លួនដែលមាន។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។

គូសបញ្ជាក់ផងដែរថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះ NEA ទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៤២,១១៣ នាក់។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាច្រើនលើកជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់សេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

បុរស​វ័យ​៧១ឆ្នាំ​រង​ការ​ចោទ​​​ពី​បទ​រក​បុរស​​៧២​នាក់​​រំលោភ​​​ប្រពន្ធ​រយៈពេល​ជិត​១០ឆ្នាំ​

កីឡា៤១ នាទី មុន

លោក​ Li Jun ជា​គ្រូ​បង្វឹក​ជោគជ័យ​បំផុតសម្រាប់​កីឡាបាល់ទះកម្ពុជា

ជីវិតកម្សាន្ដ៥១ នាទី មុន

ដួង សុខគា ស្នើអ្នកផលិតមាតិកា កុំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ក្លាយជាមេរោគបាត់បង់តម្លៃ ថ្លៃថ្នូរ សង្គមជាតិ

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នកនាំពាក្យ ថា ការគ្រប់គ្រងអាវុធក្នុងចំណោមមន្ត្រីត្រូវបានពង្រឹង ខណៈអាវុធឆ្លងដែនក៏បានទប់ស្កាត់

ព័ត៌មានជាតិ៥៣ នាទី មុន

ប្រឡងឌីប្លូមព្រឹកថ្ងៃទី ២ មណ្ឌលភ្នំពេញមានបេក្ខជនចូលរួមប្រឡង ជាង ១ ម៉ឺន ៨ ពាន់នាក់

Sokha Hotels

ព័ត៌មានពេញនិយម