Connect with us

ព័ត៌មានជាតិ

ប្រឡងឌីប្លូមព្រឹកថ្ងៃទី ២ មណ្ឌលភ្នំពេញមានបេក្ខជនចូលរួមប្រឡង ជាង ១ ម៉ឺន ៨ ពាន់នាក់

បានផុស

នៅ

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ឬ​ ឌី​ប្លូ​ម​ នៅ​ព្រឹក​ថ្ងៃទី​ ២​ នេះ​ មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ​១៨ ៣១៣​ នាក់​ ស្រី​ ៩ ៧០០​ នាក់ ​ក្នុងចំណោម​បេក្ខជន​ដាក់ពាក្យ​ចំនួន​ ១៨ ៥២២ នាក់ ​ស្រី​ ០ ៧៩៥​ នាក់​ មាន​ ៦៨​ មណ្ឌល​ ចែកជា​ ៧៧៧​ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ០៣ ​កញ្ញា ​នេះ​ថា ​សម្រាប់​ការប្រឡងឌី​ប្លូ​ម​នៅ​ព្រឹក​ថ្ងៃទី ​២​ នេះ ​មាន​បេក្ខជន​អវត្តមាន​ចំនួន​ ៥ ​នាក់ ថយចុះ​ជាង​ព្រឹក​ថ្ងៃទី​ ១​ ដែលមាន​រហូតដល់​ទៅ​ ២០៤ ​នាក់ ​ស្រី​ ៩៥​ នាក់។ លោក​ប្រធាន​មន្ទីរ​ បាន​បន្តថា ​ចំពោះ​បេក្ខជន​ដែល​អវត្តមាន​មិន​មក​ប្រឡង​នៅ​ព្រឹក​នេះ​ នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

លោក​ប្រធាន​មន្ទីរ​ បាន​បន្តទៀតថា ​ដំណើរការ​ប្រឡង​ព្រឹក​នេះ​បាន​ប្រព្រឹត្តិ​ទៅ​លក្ខណៈ​ល្អប្រសើរ និង​មាន​សភាព​ស្ងប់ស្ងាត់​អនុវត្តបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បាន​មានប្រសាសន៍ថា សម្រាប់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ឬ​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​ដោយ​មិន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យតត់សម្គាល់​នោះទេ​ ដោយ​បេក្ខជន​ប្រឡង​បាន​យល់ដឹង​ពី​គោលការណ៍​នៃ​ការប្រឡង​ និង​គោរព​វិន័យ​បានល្អ​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​អាកប្បកិរិយា​បានល្អ​ដោយ​មិនមាន​នាំយក​ចម្លើយ​វិញ្ញាសា ទូរស័ព្ទ​ ឬ​ប្រ៊ុយយ៉ុង​ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ។

គួរ​បញ្ជាក់ថា​ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ឆ្នាំនេះ​ប្រព្រឹត្តិ​នា​ថ្ងៃទី ​២ ខែកញ្ញា ​ឆ្នាំ ​២០២៤​ និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី ​៩​ កញ្ញា ​ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២០១ ៧១២​ នាក់​ ស្រី ​១០៧ ៨០៦​ នាក់​ ចែកជា​ ២ ០៩៦​ មណ្ឌល​ ទាំង​រដ្ឋ​ និង​ឯកជន​ក្នុងនោះ​មាន​បេក្ខជនស្វៃរិន ​និង​បំពេញ​វិជ្ជា​ចំនួន​ ៩០២​ នាក់ ​បេក្ខជន​គ​ថ្លង់​ ២៩​ នាក់​ និង​បេក្ខជន​ពិការ​ភ្នែក​ ១៣ ​នាក់​ និង​មាន​បេក្ខជន​មកពី​គ្រឹះស្ថាន​ឯកជន​ចំនួន ​១៦ ៨៤៧​ នាក់​ ស្រី​ ៨ ៥៥៥​ នាក់ ដែលមាន​មណ្ឌល​ប្រឡង​ចំនួន​ ៣១៨​ មណ្ឌល។

លោកស្រី ​បាន​បន្តថា ​តួលេខ​នេះ​បើ​ធៀប​ទៅនឹង​ប្រឡង​ឆ្នាំមុន​ឃើញថា​ មានការ​កើនឡើង ២៣ ៥៧៨​ នាក់​ ដោយ​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡងចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ ក្នុងនោះ​មាន​បេក្ខជនស្វៃរិន​មាន​ចំនួន ១០ នាក់ បេក្ខជន​បំពេញវិជ្ជា​ចំនួន ៧២៨ នាក់ បេក្ខជន​គ​ថ្លង់​ចំនួន ២៧ នាក់ និង​បេក្ខជន​ពិការភ្នែក​ចំនួន ២២ នាក់ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន ​១ ៧៤៣ មណ្ឌល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម