ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៤ ទល់មុខផ្សារជម្ពូវ័ន មានភាពប្រសើរហើយ ក្រោយអាជ្ញាធររៀបចំជាប់ជាប្រចាំ
ការធ្វើចរាចរណ៍ បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់របៀបរៀបរយនៅលើកំណាត់ផ្លូវជាតិលេខ ៤ ទល់មុខផ្សារជម្ពូវ័ន មានភាពល្អប្រសើរ បន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ក្នុងការរៀបចំជាប់ជាប្រចាំ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ការរៀបចំសណ្ដាប់ធ្នាប់នៅទីនេះ គឺមានភាពលំបាកច្រើនណាស់ មិនងាយស្រួលនោះទេ ព្រោះវាប៉ះពាល់ដល់ផលចំណេញ នៃការរកស៊ីរបស់អាជីវករ ប៉ុន្តែផលចំណេញនោះ បែរជាត្រឡប់មកបំផ្លាញ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈដល់មហាជនជាច្រើនធ្វើដំណើរតាមផ្លូវជាតិលេខ ៤ នេះ ដែលជាដងផ្លូវ នៃលំហូរចរាចរណ៍ខ្នាតអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តផងដែរ។
ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយ និងសប្បាយចិត្ត ចំពោះប្រសិទ្ធភាព នៃការរៀបចំរបស់អាជ្ញាធរ ដែលធ្វើឱ្យកំណាត់ផ្លូវជាតិលេខ ៤ នៅចំណុចខាងលើនេះ មិនបន្តមានការលក់ដូរ ឬចតយានយន្ត បំពានដងផ្លូវជាតិបន្តទៀត ដែលជាកត្តាបង្កការកកស្ទះ ប៉ះពាល់បរិស្ថានអនាម័យជាដើម ជាពិសេសមិនមានការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ដូចមុន និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋទូទៅ និងសិស្សានុសិស្សផងដែរ។

គួរបញ្ជាក់ថា តាមបណ្ដោយផ្លូវជាតិលេខ ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពីបណ្តាខេត្តទេសចរណ៍ និងការដឹកជញ្ជូនតូច-ធំជាច្រើនចូលមកកាន់រាជធានីភ្នំពេញ ដែលធ្វើឱ្យដងផ្លូវជាតិមួយនេះ មានភាពមមាញឹកខ្លាំងបំផុតផ្នែកលំហូរចរាចរណ៍ទាំងយប់ថ្ងៃ។ ដូច្នោះហើយ ដងផ្លូវមួយនេះ ត្រូវតែមានរបៀបរៀបរយល្អ ទើបអាជ្ញាធរ បន្តយកចិត្តទុកដាក់រៀបចំ ដើម្បីសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ ៖ សុភា











-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល