Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសេចក្ដីថ្លែងការណ៍របស់ APHR ថាគ្មានមូលដ្ឋាន បំផ្លើសការពិតដោយគ្មានភាពអៀនខ្មាស

បានផុស

នៅ

តាមរយៈសេចក្ដីបំភ្លឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃអង្គារ៍ នេះ ចេញមកបដិសេធ និងចាត់សេចក្តីថ្លែងការណ៍របស់ អង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) ថាជាសេចក្ដីថ្លែងការណ៍ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមាន លក្ខណៈនយោបាយ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា បំផ្លើសនិងធ្វើសកម្មភាពដោយគ្មានការអៀនខ្មាស់ ព្រមទាំងដើរតួជាចៅក្រមជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជារដ្ឋអធិបតេយ្យមួយ ក្នុងគោលដៅនយោបាយរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមកបំភ្លឺ បែបនេះ បន្ទាប់ពី APHR បានចេញសេចក្ដីថ្លែងការណ៍មួយ ចោទប្រកាន់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ថាជាមេដឹកនាំផ្ដាច់ការ ដឹកនាំតាមលំនាំរបស់សម្ដេ​ចតេជោ ហ៊ុន សែន និងបានគាំទ្រទង្វើរបស់ក្រុមជ្រុលនិយមដែលរៀបចំផែនការធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាក្រោមលេស CLV-DTA។

នៅក្នុងសេចក្ដីបំភ្លឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា  អង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស APHR មិនមែនជាតំណាងឱ្យស្ថាប័ន ឬជាផ្នែកណាមួយនៃយន្តការរបស់អាស៊ាននោះឡើយ។ អង្គការនេះ បានចាត់ទុកខ្លួនឯងថាជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានចំណេះដឹងតិចតួចអំពីប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សាសនា ច្បាប់ជាតិនិង អន្តរជាតិ។ អង្គការមួយនេះ បានបំផ្លើសនិងធ្វើសកម្មភាពដោយគ្មានការអៀនខ្មាស់ ព្រមទាំងដើរតួជាចៅក្រមជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ក្នុងគោលដៅនយោបាយតែប៉ុណ្ណោះ។

សម្រាប់ គ.ស.ម.ក ការថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដោយសេចក្តីថ្លែងការណ៍របស់អង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស គឺជាចេតនាគាំទ្រអំពើឧក្រិដ្ឋ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  បានលើកយកទិដ្ឋភាពច្បាប់មកបំផ្លឺថា ត្រង់មាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ព្រមទាំងមាត្រា១៩ និង មាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (IOOPR) ដែលបានទទួលស្គាល់ សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី  ក៏មានការលើកលែងដែរ។ មាត្រាទាំងនេះ ក៏មានការឱ្យតម្លៃ លើការអនុវត្តសិទ្ធិ លើកិច្ចការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។ ទន្ទឹមនេះ ការផ្សព្វផ្សាយដល់សាធារណជន ដោយចេតនាទុច្ចរិតលើបញ្ហាព្រំដែន ដោយការប្រតិដ្ឋភស្តុតាង ការផ្សព្វផ្សាយព័ត៌មានមិនពិត ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការប្រើប្រាស់ សិទ្ធិនិងសេរីភាពនោះទេ តែគឺជាការប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយមានការយល់ឃើញនិង ការអនុវត្តវិធានការដូចគ្នា សម្រាប់សង្គមប្រជាធិបតេយ្យ។បន្ថែមពីនេះ ចំពោះការចាប់ខ្លួនជនសង្ស័យមួយចំនួន គឺផ្អែកលើភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន ដោយបុគ្គលទាំងនោះបានផ្សព្វផ្សាយការគំរាមកំហែង ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណង ញុះញង់មហាជនឱ្យធ្វើបដិវត្តន៍ពណ៌ និងប្រព្រឹត្តអំពើហិង្សានានា ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  បានប្រាប់ទៅកាន់អង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សថា ការចាប់ខ្លួនបុគ្គលមួយចំនួន ដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នាពេលថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់ សេរីភាពក្នុងការបញ្ចេញមតិ ឬការជួបប្រជុំដោយសន្តិវិធីនោះទេ ប៉ុន្តែដោយសារតែបុគ្គលទាំងនោះមានចេតនាទុច្ចរិត ក្នុងការបង្កអស្ថិរភាព និងញុះញង់ឱ្យប្រើអំពើហិង្សា ហើយអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់ ដូចជា កាំភ្លើងកែច្នៃ ដ្រូនភ្ជាប់ដោយគ្រាប់ផ្ទុះ និងអាវុធគ្រោះថ្នាក់ដទៃជាច្រើនទៀត។ ហេតុដូច្នេះ អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួន ដើម្បីរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពនៅក្នុងសង្គមកម្ពុជា និងបន្តនីតិវិធីស្របតាមច្បាប់កម្ពុជា។ អាជ្ញាធរក៏បានចាត់វិធានការ រដ្ឋបាលផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ដូចជាការផ្តល់ព័ត៌មានពិតនិងទុកចិត្តបាន ហើយឱ្យបុគ្គលទាំងនេះត្រឡប់ទៅផ្ទះវិញ។

សម្រាប់ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជ ការចេញសេចក្តីថ្លែងការណ៍ណាមួយ ដើម្បីដាក់សម្ពាធ និងបង្គាប់បញ្ជាឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ការចោទប្រកាន់ណាមួយជាបន្ទាន់ គឺជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងមិនគោរពនីតិរដ្ឋ។ ការសម្រេចសេចក្តីដោយឯករាជ្យរបស់តុលាការ ជាការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ តាម គោលការណ៍នីត្យានុកូលភាព និងដំណើរការនីតិវិធីត្រឹមត្រូវ គោរពសិទ្ធិជាមូលដ្ឋាន ដែលផ្តល់ឱ្យ ជនជាប់ចោទ ទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និងទទួលបានឱកាស ដើម្បីការពារខ្លួន ស្របច្បាប់។

 គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ដោយនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមជាច្រើន រួមមាន Facebook, Instagram, Telegram និង Whatsapp ជាដើម ដោយគ្មានការរឹតត្បិត ក្នុងការបញ្ចេញមតិយោបល់របស់ពួកគេ ក្នុងបរិយាកាសមួយដែលមានលក្ខណៈសេរី និងទូលំទូលាយ។ ជាងនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយប្រមាណ ២ ០០០ និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់ រួមទាំងអង្គភាពសារព័ត៌មានរិះគន់រាជរដ្ឋាភិបាលផងនោះ បាននិងកំពុងដំណើរការផ្សាយ ដោយសេរីទាំងក្នុងទម្រង់បែបប្រពៃណីនិងឌីជីថល ដោយមិនមានការត្រួតពិនិត្យជាមុនឡើយ។ ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តរក្សាសង្គមពហុនិយម បរិយាប័ន្ន និងប្រជាធិបតេយ្យ ជាមួយនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវយ៉ាងទទួចដល់ភាគីពាក់ព័ន្ធទាំងអស់ សូមស្រាវជ្រាវ និងផ្ទៀងផ្ទាត់ ព័ត៌មានឱ្យបានហ្មត់ចត់ មុននឹងសម្តែងនូវមតិសន្និដ្ឋានណាមួយ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ព្រោះគោលការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺត្រូវ ពិនិត្យមើលជាសំខាន់ ពីកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និងបរិបទនយោបាយរបស់ប្រទេសនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម