Connect with us

ព័ត៌មានជាតិ

ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោក និងតួនាទីមហាអំណាចដើម្បីសន្តិភាពសកល

បានផុស

នៅ

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសកម្ពុជា នឹងរៀបចំ​វេទិកាទំនាក់ទំនង​អន្តរជាតិលើក​ទី៣ ​ស្តី​ពី «សណ្តាប់ធ្នាប់​ពិភព​លោ​កប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច​សម្រាប់សន្តិភាព ស្ថិរភាព និង​វិបុលភាពសាកល» ដែលមានរយៈពេលមួយថ្ងៃពេញ ក្នុងភាពជា​ដៃគូ​ជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសកម្ពុជា បានឱ្យដឹងថា វេទិកានេះ ធ្វើឡើងដើម្បី​ពិនិត្យ​សណ្តាប់ធ្នាប់ពិភពលោកថ្មីនៅក្នុងបរិបទនៃការប្រកួត​ប្រជែង​គ្នារវាង​​ប្រទេសមហាអំណាច ភាពតាន​តឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។ លើសពីនេះ ក៏ដើម្បីលើកកម្ពស់​ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាច និងការអនុវត្តរបស់ពួកគេសម្រាប់​សន្តិភាព និង​សន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសារៈសំខាន់នៃសន្តិភាពផងដែរ។

បណ្ឌិត គិន ភា

ជាមួយគ្នានេះ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗគឺ វគ្គទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ វគ្គទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក។ នៅក្នុងវេទិកានេះ ក៏មានការចូលរួមពីវាគ្មិនជំនាញៗដែលនឹងជជែកពីបញ្ហានានាតាមវគ្គនីមួយៗផងដែរ។

លោកបណ្ឌិត គិន ភា ថា វេទិកានេះ ក្រៅពីវាគ្មិនជំនាញ ក៏មានអ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ ​និស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថា​ទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំ​និងអ្នកសា្រវ​ជ្រាវ​នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។ ដោយឡែកចំពោះពិធីបើកនៃវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះក្នុងពិធីបិទ និងធ្វើឡើងក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ក្រៅពីការរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ លោកបណ្ឌិត គិន ភា បញ្ជាក់ថា ក៏មានពិធីចុះហត្ថលេខាលើ​អនុស្សរណៈ​​នៃការយោគយល់គ្នា​ (MOU) រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ​ប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧) នៅចុងបញ្ចប់នៃកម្មវិធី ក្រោមអធិបតីភាពរបស់លោកបណ្ឌិត សុខ ទូច។ ចំពោះការចុះ MOU នេះគឺបញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌ​សម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័នទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម