ព័ត៌មានជាតិ
លទ្ធផល ៖ អ្នកប្រាស្រ័យទាក់ទងជាមួយ រដ្ឋមន្ត្រី ហុងគ្រី អវិជ្ជមានកូវីដ-១៩
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផល អវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះថា ក្រសួងសុខាភិបាល នឹងធ្វើតេស្តថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ម្ដងទៀត នៅថ្ងៃទី៥ បន្ទាប់ពីធ្វើតេស្ត ថ្ងៃទី១ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩។
លោកស្រីបានបន្ថែមទៀតថា ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ក្រសួងបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក នៅតាមអង្គភាព និងនៅតាមលំនៅដ្ឋាន។

លោកស្រីបានបញ្ជាក់ថា រហូតមកដល់យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តរកជំងឺ កូវីដ-១៩ ចំពោះអ្នកដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ចំនួន៦២៨នាក់ តែលទ្ធផលតេស្តអវិជ្ជមានទាំងអស់។
សូមបញ្ជាក់ថា លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលទើបបញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីទៅដល់ប្រទេសថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ។

ក្នុងពេលមកកម្ពុជា លោកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ជាច្រើនដូចជា៖ សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ , លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , លោក ប៉ាន សូរ ស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង លោក សួស យ៉ា រ៉ា សមាជិកសភា កម្ពុជា ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ