Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តសហជីព និងកម្មករ ចូលរួមដំណើរទស្សនកិច្ច ដើម្បីស្វែងយល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​សហជីព ​និង​កម្មករ-និយោជិត​ទាំងអស់​ ចូលរួម​ដំណើរ​ទស្សនកិច្ច​ ដើម្បី​ស្វែងយល់​អំពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV​ ពិសេស​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​-​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​០៣​ កញ្ញា​ នេះ​ថា ​«ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សហជីព ​ក៏ដូចជា​កម្មករ-និយោជិត​ ត្រូវ​ឆ្លៀត​ពេលវេលា​ ដើម្បី​ចូលរួម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​ទាំង​ ៤​ ដែលជា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV​ ដើម្បី​មើល​ឃើញ​ពី​ទិដ្ឋភាព​ជាក់ស្ដែង​រួម​ នៃ​ខេត្ត​ទាំងនោះ​អំពី​ការ​រីកចម្រើន ភាព​ពិត​ជាក់ស្ដែង​របស់​ខេត្ត​ទាំង​ ៤​ ដើម្បី​ឱ្យបាន​យល់​កាន់តែ​ច្បាស់​ពី​កិច្ចការពារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​របស់​រដ្ឋាភិបាល​ ក៏ដូចជា​បែបបទ​ នៃ​ការរស់នៅ​ការ​ប្រកប​ការងារ​របស់​ប្រជាពលរដ្ឋ​ សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ និង​ចូលរួម​គាំទ្រ​ និង​ចូលរួម​អភិវឌ្ឍន៍​នៅ​ខេត្ត​ទាំង​ ៤​ នេះ​ ក្នុង​ផែនការ​របស់​រដ្ឋាភិបាល​ដែល​កំពុងតែ​កៀរគរ​ប្រជាពលរដ្ឋ​ និង​មហាជន ​ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​សេដ្ឋកិច្ច​ការ​លើក​កម្ពស់​ការ​រស់នៅ​ប្រជាពលរដ្ឋ​ នៃ​ខេត្ត​ទាំង ៤»។

លោក គឹម ចាន់សំណាង សមាជិកសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ក្រុមការងារ​របស់​លោក​ត្រៀម​នឹង​រៀបចំ​សម្របសម្រួល​អំពី​របៀប ​នៃ​ការចុះឈ្មោះ​ជូន​ដល់​កម្មករ-និយោជិត ដែល​មាន​បំណង​ចង់​ចូលរួម​ការងារ​នេះ​ជាមួយ​រាជរដ្ឋាភិបាល​នាពេល​ខាងមុខនេះ ខណៈ​មាន​កម្មករ-និយោជិត​បណ្តា​រោងចក្រ សហគ្រាស​ជាច្រើន​នាក់ បាន​កំពុង​សួរនាំ​អំពី​របៀប​ នៃ​ការចុះឈ្មោះ​ដើម្បី​ផ្តល់ឱកាស​កម្មករ-កម្មការិនី ក៏ដូចជា​សហជីព​មូលដ្ឋាន បានឃើញ​ដោយផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្តែង​នៅតាម​តំបន់​ព្រំដែន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្រវាត់​ព្រំដែន និង​ការ​អភិវឌ្ឍ​ជារួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ នឹង​ផ្តើម​ដឹក​ប្រជាពលរដ្ឋ​ទៅលេង​ព្រំដែន​នៅ​ភាគ​ឦសាន​ចាប់ពី​ថ្ងៃទី​ ៧ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤​ នេះ​ ដោយ​ធ្វើឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ រហូតដល់​ដាច់​ឆ្នាំ ២០២៤។ ទស្សនកិច្ច​នេះ ផ្តោត​ទៅ​ព្រំដែន​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី។ ជា​ទស្សនកិច្ច​តែមួយ​ថ្ងៃ​ដោយ​វិល​ល្ងាច តែ​មាន​តំបន់​ខ្លះ​ត្រូវ​សម្រាក​មួយ​យប់ ដើម្បី​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​បានឃើញ​ដោយផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្តែង​តាម​តំបន់​ព្រំដែន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្រវាត់​ព្រំដែន និង​ការ​អភិវឌ្ឍ​ជា​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម