Connect with us

ព័ត៌មានជាតិ

កងកម្លាំង​យោធា​១១៩​នាក់​ ខេត្តកោះកុង បាន​យល់ដឹង​ពី​គោលការណ៍​គ្រឹះ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​

បានផុស

នៅ

​កោះកុង​ ៖ កងកម្លាំង​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង​ចំនួន​១១៩​នាក់ បាន​យល់ដឹង​អំពី​គោលការណ៍​គ្រឹះ​ទូទៅ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ តាមរយៈ​ការចែករំលែក​ចំណេះដឹង​ពី​ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កាកបាទក្រហមកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់វង្ស សីហ៍​វិសាល ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ កាកបាទក្រហមកម្ពុជា និង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ប្រចាំ​កម្ពុជា គូស​បញ្ជាក់​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៤​ថា ការ​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម គោលការណ៍​គ្រឹះ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​នៅពេលនេះ ចង់​ផ្តល់​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​ដល់​យោធា ដើម្បី​ទទួល​ពុទ្ធិ និង​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ទាន់ពេលវេលា​។

លោក គង់វង្ស សីហ៍​វិសាល បន្ថែម​ថា ខ្លឹម​សារៈសំខាន់​ដែល​លោក​ចង់បង្ហាញ​ដល់​យោធា​ខេត្តកោះកុង គឺ​ទី​១-​ប្រវត្តិ​ចលនា​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ទី​២-​សមាសភាគ​របស់​ចលនា​អន្តរជាតិ កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ទី​៣- លក្ខណៈវិនិច្ឆ័យ​១០​យ៉ាង​នៃ​ការទទួលស្គាល់​សមាគម​ជាតិ ទី​៤- គោលការណ៍​គ្រឹះ ៧​ប្រការ របស់​អន្តរជាតិ កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ទី​៥-​បដិរូប​នៃ​ភាព​មនុស្សធម៌ ទី​៦- ព្រះរាជក្រឹត្យ​ស្តីពី​ការប្រើប្រាស់ និង​ការការពារ បដិរូប​កា​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​ទី​៧- ប្រវត្តិ​កំណើត​កាកបាទក្រហមកម្ពុជា និង​ទី​៨- មូលដ្ឋាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។

លោក​ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ កាកបាទក្រហមកម្ពុជា ក៏​ពន្យល់​ដែរ​ថា នៅពេល​កងកម្លាំង​យោធា​មានការ​យល់ដឹង​ហើយ ពួកគាត់​នឹងចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា​កា​ន់​តែ​សកម្ម​។ ក្នុង​ន័យនេះ​មិន​ពី​មុនមក​ពួកគាត់​មិន​យល់ដឹង​ទេ ប៉ុន្តែ​នៅមានកម្រិត​មិនទាន់​ស៊ីជម្រៅ​អំពី​ស្ថាប័ន​មនុស្សធម៌​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជួន សុ​ភ័​ក្រ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង បាន​សម្តែង​ការ​អរគុណ​ចំពោះ​មន្ត្រី​ជំនាញ​នៅ​កាកបាទក្រហមកម្ពុជា​ដែល​ចំណាយ​ពេលវេលា​មានតម្លៃ​មក​ផ្តល់​ចំណេះដឹង​ដល់​កងក​ម្លាំង​យោ​ធាន​របស់លោក​នៅថ្ងៃនេះ​។

លោក ជួន សុ​ភ័​ក្រ ជឿជាក់​មុតមាំ​ថា នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់លោក នឹង​ប្រឹងប្រែង​ស្វែង​យល់ដឹង​ឱ្យ​កាន់តែច្បាស់​ពី​មេរៀន​សំខាន់ៗ​ពី​ច្បាប់​មនុស្សធម៌​អន្តរជាតិ ក៏ដូចជា​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​មហន្តរាយ​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​ប្រសិទ្ធភាព​ខ្ពស់​។​

​បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ ពលរដ្ឋ​ទីទាល់ក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រារ អ្នក​ផ្ទុកមេរោគ​អេដស៍ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ទើប​សម្រាលកូន​រួច ដោយ​មិន​ប្រកាន់​នូវ​ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម