ព័ត៌មានជាតិ
ក្រុមសេនាសន្តិភាពធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
សេនាសន្តិភាពបាននាំពលរដ្ឋមួយក្រុមមកគ្រប់ទិសទី រួមទាំងពលរដ្ឋខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដំណើរនេះដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត ដោយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ និង បន្តធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនទៀត។

ក្រោយដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋមកពីក្រៅស្រុកមួយចំនួន លោក យឿន យឿត បានលើកឡើងថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានក្លោងទ្វារបង្ហាញភាពច្បាស់លាស់មានព្រំប្រទល់ប្រទេសទាំង២ មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវ មានប៉ាស្ព័រ លិខិត ហើយពុំចេញ-ចូលដោយសេរីទេដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ។
លោក យឿន យឿត បានបន្ថែមទៀតថា តាមរយៈកិច្ចសហការតំបន់ភូមិភាគឦសាន CLV-DTAនេះ បានជួយជំរុញវិស័យសេដ្ឋកិច្ចមានការ អភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅតំបន់កន្ទុយនាគនេះតែម្តង។ ក្រោយលោក និងក្រុមការងារបានធ្វើទស្សនផ្ទាល់ និងឃើញនូវទិដ្ឋភាពជាក់ស្តែងពីការខិតខំរបស់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទាំងនោះហើយ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសក្រៅប្រទេស កុំជឿព័ត៌មានភូតកុហកថាទឹកដីកម្ពុជាបាត់បង់។

តាមលោក យឿន យឿត ដើម្បីចង់ដឹងកាន់តែច្បាស់ និងជៀសវាងការចាញ់បោកការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះ ពលរដ្ឋខ្មែរ គួរទៅទស្សនាផ្ទាល់ ក្នុងពេលរាជរដ្ឋាភិបាលនឹងដឹកជញ្ជូនមកទស្សនាដោយមិនគិតថ្លៃជារៀងរាល់ចុងសប្តាហ៍នោះ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ