Connect with us

ព័ត៌មានជាតិ

ផលស្រូវកសិករជាង ១៧៦ ហិកតា នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្តបាត់ដំបង ​ឆ្លងផុតពីការ​ខាត​បង់

បានផុស

នៅ

ចាប់តាំងពីចុងខែកក្កដា​មក​នេះ ប្រជាកសិករនៅ​ក្នុងស្រុកចំនួន ២ ក្នុងនោះមាន​ស្រុកឯកភ្នំ និងស្រុកបវេល ក្នុង​ខេត្ត​បាត់ដំបងបានប្រឈមក្តីកង្វល់ ខណះដែលផលដំណាំស្រូរងការ​យាយីដោយសត្វល្អិតមមាចត្នោត ដែល​បាន​រាតត្បាតលើដើមស្រូវរាប់សិបហិកតា ខណះដែល​កសិករ​ព្រួយបារម្ភការ​ខ្វះបច្ចេកក្នុងការបង្ក្រាបធ្វើឲ្យសត្វល្អិតប្រភេទនេះកាន់តែរាតត្បាតច្រើនឡើង។

ករណីខាងលើនេះ​បានកើតឡើងនៅក្នុងភូមិសាស្ត្រឃុំចំនួន ៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះមានឃុំបវេល ឃុំព្រៃខ្ពស់ ឃុំក្តុលតាហែន ឃុំល្វា ដែល​បានប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៦៥ហិកតា និងនៅក្នុងស្រុក​ឯកភ្នំ លើឃុំ​ចំនួន១គឺ ឃុំពាមឯក បានរងផលប៉ះពាល់លើភូមិចំនួន ៣ រួមមាន ភូមិគងទុំ ភូមិករហាល និងភូមិចុងឆ្តោរ (ចំណុចអាងភាស) បានប៉ះពាល់លើដំណាំស្រូវចំនួន ១១១ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាកសិករ ដែលបានប្រឈមនិងសត្វល្អិតបំផ្លាញផលដំណាំស្រូវទាំង ២ ស្រុក បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣ ខែកញ្ញានេះថា “ពួកខ្ញុំរំភើបចិត្តខ្លាំង ហើយក៏អរគុណដល់មន្ត្រីនៃមន្ទីរកសិកម្មដែល​បានជួយបានទាន់ពេល ព្រោះសត្វល្អិតនោះ វាមកបំផ្លាញចំពេលស្រូវកំពុងជិតចេញគ្រាប់ (ស្រូវផើម)”។

កសិករ​ថ្លែង​ទាំងក្តីសង្ឃឹមថា ពេលនេះស្រូវចេញផ្លែធម្មតា ហើយសត្វនោះក៏អស់ទាំងស្រុង​ដោយការជួយជ្រុំជ្រែងពីមន្ត្រីកសិកម្ម ដោយកសិករប្រដូច​ទាំង​សប្បាយចិត្តដូចដើរជ្រុះលុយហើយរើសបានវិញអ៊ីចឹង។

បើតាមមន្ត្រីកសិកម្មខេត្ត​បាត់ដំបង​បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករសរុប ១៧៦ ហិកតា ដែលរងផលប៉ះពាល់រហូត​ដល់ពេលនេះមិនមានបញ្ហាខូចខាតនោះទេ គឺទទួលផលជាធម្មតា។

ប្រភពពី​មន្រ្តីកសិកម្ម​ដដែល​បន្ត​ថា” តាមការចុះពិនិត្យមើលស្ថានភាពដំណាំស្រូវពី​មន្រ្តី​ជំនាញ​កាលពីថ្ងៃទី៣០ ខែសីហា ឃើញថា ស្រូវលូតលាស់ល្អប្រសេីឡើងវិញ ក្រោយពីរងការបំផ្លាញរបស់សត្វមមាចត្នោត និងទទួលបានការអន្តរាគមន៍ទាំងផ្នែកបច្ចេកទេស និងថ្នាំកសិកម្មកម្ចាត់ពីមន្ត្រីមន្ទីររួចមក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម