ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ចុចឈ្មោះក្រុមហ៊ុនអាមេរិកធំៗចំនួន ២ ទទួលជោគជ័យវិនិយោគនៅកម្ពុជា
នៅក្នុងជំនួបពិភាក្សាការងារជាមួយភារធារីស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឈ្មោះក្រុមហ៊ុនអាមេរិកធំៗមួយចំនួន ដែលទទួលបានជោគជ័យក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
នៅចំពោះមុខលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ស៊ុន ចាន់ថុល ក្រៅពីបង្ហាញការស្វាគមន៍ដល់គណៈប្រតិភូនៃស្ថានទូតអាម៉េរិក ក៏បានលើកបង្ហាញពីការបណ្តាក់ទុនរកស៊ីរបស់ក្រុមហ៊ុនអាមេរិកមួយចំនួននៅកម្ពុជានាពេលកន្លងមក។

លោក ស៊ុន ចាន់ថុល បានលើកឈ្មោះក្រុមហ៊ុនធំៗរបស់អាមេរិកចំនួនពីរ ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជាដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបដល់ភារធារីស្ថានទូតអាមេរិក អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានោះ ឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីវិស័យគន្លឹះរួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្មជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។
តាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៦ ខែឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកសម្រេចបានជាង ៤ ៥០០ លានដុល្លារអាមេរិក ពោលគឺកើនចំនួន ៤%។ អ្វីគួរឱ្យកត់សម្គាល់ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺមានទំហំទឹកប្រាក់សរុប ៤ ៤០០ លានដុល្លារ ខណៈការនាំចូលទំនិញពីអាមេរិកមកកម្ពុជាមានប្រមាណតែជាង ១០០ លានដុល្លារប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ