ព័ត៌មានជាតិ
មន្ត្រីសភាចិន ថា សមិទ្ធផលកើតចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ បានឱ្យចំណងកម្ពុជា-ចិន កាន់តែរស់រវើក
ប្រធានរដ្ឋសភាកម្ពុជា ចាត់ទុកសមិទ្ធផលដែលប្រទេសចិនទទួលបាន ក៏ជាមោទនភាពរបស់កម្ពុជា ខណៈមន្ត្រីសភាចិន ក៏បានអបអរសាទរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។ ក្នុងនោះ មន្ត្រីសភាចិន ថា សមិទ្ធផលដែលកើតចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ បានធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរស់រវើក។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី ចុង មីង អនុប្រធានគណៈកម្មាការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនក្រុងសៀងហៃ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកស្រី ចុង មីង បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកលើកកម្ពស់ដល់ទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពប្រពៃណី ដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនក្រុងសៀងហៃឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណភាគីចិន ដែលបានចូលរួមចំណែកដល់ការស្តារ កសាង អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្ដេច បញ្ជាក់ថា ការជួយឧបត្ថម្ភរបស់ចិនមិនត្រឹមជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប៉ុណ្ណោះទេ តែបានធ្វើឱ្យកម្ពុជា ថ្វីត្បិតតែជាប្រទេសតូច តែមានឯករាជ្យភាពខាងនយោបាយ ការពារបាននូវបូរណភាពរបស់ខ្លួន ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។
ជាកិច្ចឆ្លើយតប លោកស្រី ចុង មីង បានសម្តែងការអបអរសាទរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយនៅក្នុងនោះ លោកស្រី មានមោទនភាពចំពោះសមិទ្ធផល ដែលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានដូចជា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជាដើម។

លោកស្រី បានគូសរំលេចថា សមិទ្ធផលនេះ មិនត្រឹមផ្តល់នូវសុខដុមនីយកម្មដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែបានធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិនមាន លក្ខណៈរស់រវើកថែមទៀតផង។ លោកស្រី បន្ថែមថា ចិន និងកម្ពុជា គឺជាមិត្តដែលបានរួមសុខទុក្ខជាមួយគ្នាយ៉ាងស្មោះស្ម័គ្រ ជឿទុកចិត្តគ្នា ហើយភាគីចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តនៃទំនាក់ទំនងប្រទេសទាំងពីរ និងត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្តនូវកិច្ចការ ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានឯកភាពគ្នាកន្លងមក ដើម្បីជំរុញការកសាងជោគវាសនារួមកម្ពុជា-ចិន ក្នុងសម័យទំនើប ឱ្យកាន់តែស៊ីជម្រៅ និងជាក់ច្បាស់។

នៅក្នុងឱកាសនេះ អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ សភាតំណាងប្រជាជនក្រុងសៀងហៃ ក៏បានជម្រាបថា ការមកកម្ពុជានាពេលនេះ ក៏ក្នុងគោលបំណងកៀរគរបន្ថែមសហគ្រាសកម្ពុជាឱ្យទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចូលលើកទី៧ ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ហើយការចូលរួមរបស់សហគ្រាសកម្ពុជាគឺធ្វើយ៉ាងណានាំយកនូវផលិតផលល្អៗ និងសេវាកម្មល្អៗពីកម្ពុជាទៅទីក្រុងសៀងហៃ ក៏ដូចជាប្រទេសចិនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ