ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ដាក់បទបញ្ជាថ្មីឱ្យអាជ្ញាធរមូលដ្ឋាន លុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាថ្មីឱ្យគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បន្តបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងលុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់កុំឱ្យកើតមាននៅមូលដ្ឋាន។ ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងនាឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាខែកន្លងមក។ ព្រមទាំងបានបន្តជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ទៅដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ក្រាប់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិជាផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យភូមិឃុំមានសុវត្ថិភាព រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើ។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងក្មេងទំនើង លោក គួច ចំរើន បានស្នើឱ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត និងក្រុង-ស្រុក បន្តអនុវត្តវិធានការផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗក្នុងពេលបំពេញភារកិច្ច។ ចំណែក បញ្ហាសុវត្ថិភាពចរាចរណ៍ ត្រូវដាក់កម្លាំងចាំផាក់ពិន័យនៅតាមផ្លូវគោលដៅនានាឱ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ដែលបានកំណត់ និងបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន ហើយការចុះបង្ក្រាបត្រូវប្រើវិធានការច្បាប់គ្មានការលើកលែង។
បន្ថែមពីលើនេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទៅលើរាល់ការផ្សព្វផ្សាយពាក់ព័ន្ធកន្លែង បើកលេងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានពីសំណាក់សារព័ត៌មាននានា ដែលបានផ្សាយព័ត៌មានមិនពិត ត្រូវកោះហៅមកធ្វើការស្រាយបំភ្លឺ និងអប់រំណែនាំកុំឱ្យផ្សព្វផ្សាយព័ត៌មានគ្មានការពិតបំពុលសង្គមតទៅទៀត។ ព្រោះធ្វើឱ្យខាត់កម្លាំងកាយ ធនធាន និងរំខានពេលវេលារបស់សម្ដកិច្ចយ៉ាងខ្លាំង ក្នុងការចុះស្រាវជ្រាវ និងបង្ក្រាបលើទីតាំងមិនមែនជាពិត។
លោកក៏បានស្នើដល់កងកម្លាំងចំរុះគណៈបញ្ជាការឯកភាពក្រុង-ស្រុក រួមមាននគរបាល អាវុធហត្ថ និងកម្លាំងប្រជាការពារត្រូវសហការគ្នា ក្នុងការចុះត្រួតពិនិត្យអាវុធជាផ្ទុះដោយប្រទាក់ក្រឡាគ្នានៅតាមគោលដៅផ្លូវសំខាន់ៗ ធ្វើយ៉ាងណា លុបបំបាត់មិនឱ្យកើតមានឡើងនូវករណីប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានជាដាច់ខាត់។ ម្យ៉ាងទៀត ដោយសាររដូវវស្សាមានភ្លៀងខ្យល់ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ អាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការជួយដោះស្រាយផ្សេងៗ និងត្រៀមជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយនានាកើតមានឡើងនៅមូលដ្ឋាន ព្រោះទុក្ខលំបាក និងអាយុជីវិតប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ដែលក្នុងនាមជាអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានធ្វើការណែនាំទៅដល់សាខាពន្ធដារខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខិតខំផ្តល់សេវាបង់ពន្ធឱ្យបានល្អ និងឆាប់រហ័ស ពិសេសមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវជួយសហការណ៍ផ្សព្វផ្សាយណែនាំ ដល់អ្នកដែលត្រូវបង់ពន្ធឱ្យចូលរួមសហការណ៍មកបង់ពន្ធឱ្យបានទាន់ពេលវេលា សំដៅជំរុញដល់ការរកចំណូលពន្ធបានតាមផែនការកំណត់ ដើម្បីយកមកអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។ ជាពិសេសមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក៏ត្រូវខិតខំបង្កើនលឿនការចែកប្លង់រឹង ឬវិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុ ជូនដល់ដៃប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សផងដែរ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល