ព័ត៌មានជាតិ
ឆ្នាំ ២០២៥ កម្ពុជា ដាក់ផែនការសម្រេចគោលដៅគ្មានថង់ប្លាស្ទិកហើរតាមដងផ្លូវ
តាមរយៈក្រសួងបរិស្ថាន កម្ពុជាបានដាក់ផែនការឈានសម្រេចគោលដៅគ្មានថង់ប្លាស្ទិកហើរតាមផ្លូវ ដើម្បីចូលរួមថែរក្សាបរិស្ថានឆ្លើយតបការប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នៅឆ្នាំ២០២៥ ខាងមុខ កម្ពុជានឹងអាចសម្រេចបានគោលដៅគ្មានថង់ប្លាស្ទិកហើរតាមដងផ្លូវ។
តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ប្រមូលសម្អាតសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន និងនៅទីសាធារណៈនានា។ ក្រៅពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០។ លោក អ៊ាង សុផល្លែត បញ្ជាក់។
នៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងាររយៈពេល ១ ឆ្នាំនៃនីតិកាលទី ៧ របស់រដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានប្រកាសពីការរៀបចំកម្មវិធីប្រកួតប្រជែងការគ្រប់គ្រងគ្មានសំណង់បាស្ទិកនៅតាមដងផ្លូវជាតិនានា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានទាំង ២៥ ខេត្តក្រុង ដើម្បីបំផុសចលនាគាំពារបរិស្ថានដោយមិនចោលសំណល់បាស្ទិកនៅតាមដងផ្លូវពាសវាលពាសកាល។
អាជ្ញាធរខេត្តដែលគ្រប់គ្រងការចោលសំរាមតាមដងផ្លូវជាតិបានល្អនឹងប្រកាសជាជយលាភី រួមទាំងទទួលបានរង្វាន់ផងដែរ។
បើតាមលោករដ្ឋមន្រ្តី យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បច្ចុប្បន្ននេះមានពលរដ្ឋកម្ពុជាចូលរួមជាង ៨,៥លាននាក់៕
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច