Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ ៥ កំណាត់​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត​ សម្រេច​បាន​ជាង ២០% គ្រោង​បញ្ចប់​​ពាក់​កណ្ដាល​ឆ្នាំ ២០២៥

បានផុស

នៅ

ផ្លូវ​ជាតិ​លេខ ៥ ដែល​ជា​ផ្លូវ​អាស៊ាន​ហាយវេ​លេខ ១ (AH1) បាន​សាងសង់​បញ្ចប់​​ពី​ព្រែក​ក្តាម​ដល់​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ខណៈ​កំណាត់​ចុងក្រោយ​ប្រវែង​ជាង 3០ គីឡូម៉ែត្រ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ដល់​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត ​កំពុង​ដំណើរការ​សាងសង់​សម្រេច​បាន​ជាង ២០%។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដំណើរការ​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ទៅ​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត វឌ្ឍនភាព​ការងារ​មក​ដល់​ពេល​នេះ​សម្រេច​បាន​ជាង ២០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះ​បី​ការដ្ឋាន​សាងសង់​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​ជាមួយ​អាកាសធាតុ​ដោយសារ​ជា​រដូវ​ភ្លៀង និង​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ លោក ផន រឹម បាន​អះអាង​ថា បើ​ពុំ​មាន​ការប្រែប្រួល​នោះ​ទេ គម្រោង​នឹង​បញ្ចប់​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ២០២៥ ខាងមុខនេះ។

មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រូប​នេះ ក៏​ស្នើ​ការ​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​អំឡុង​ពេល​ដំណើរការ​ការដ្ឋាន​ខណៈ​ដែល​ក្រសួង​នឹង​ខិតខំ​បញ្ចប់​ការងារ​សាងសង់​តាមពេលវេលា​ដែល​បាន​គ្រោង​ទុក។

គម្រោង​ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺ​ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា ដែល​ផ្តើម​សាង​សង់ចេញ​ពី​ព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក។ ការស្ថាបនា​បែងចែកជាបីផ្នែកធំៗគឺ៖ ភាគ​ខាងជើង ភាគ​ខាងត្បូង និង​ភាគ​កណ្តាល។

ខណៈ​កំណាត់​ពី​ព្រែកក្តាម​ដល់​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ បាន​បញ្ចប់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំណាត់​ចុងក្រោយ​ពី​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ ទៅ​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត​​ប្រវែងជាង ៣៥ គីឡូម៉ែត្រ កំពុង​ដំណើរការ​សាងសង់​ ហើយ​​តាម​ផែនការ​គ្រោង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម