ព័ត៌មានជាតិ
អ្នកនាំពាក្យស្នងការក្រុងបដិសេធថា មិនទាន់ទទួលបានព័ត៌មានពីស្នងការរងក្រុងម្នាក់ឆ្លងកូវីដ១៩នៅឡើយទេ
លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការរងដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានទទួលព័ត៌មានទាក់ទិននឹងលោកសែម គន្ធា ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកប្រធានការិយាលល័យផែនការិយាល័យចរាចរណ៍ ឆ្លងជំងឺកូវីដ១៩នៅឡើយទេ។
លោកវរសេនីយ៍ឯក សាន សុខសីហាបានបន្តថា«ខ្ញុំបានបានដឹងរឿងនេះទេ ខ្ញុំក៏ទទួលបានព័ត៌មាននេះដែរ តែជាក់ស្តែងខ្ញុំនៅមិនទាន់ទទួលបានព័ត៌មាននេះ ជាផ្លូវការនៅឡើយទេ»។
ព័ត៌មានទាក់ទងនឹង លោក សែម គន្ធា មានឆ្លងជំងឺកូវីដ១៩នេះ ត្រូវបានផ្សព្វផ្សាយនិងចែកចាយតៗគ្នានៅតាមបណ្តាញហ្វេកប៊ុក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរយៈសារជាសំឡេងនៅតាមហ្វេកប៊ុកបានលើកឡើងថា លោក សែម គន្ធា ស្នងការរងរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍បានឆ្លងកូវីដ១៩កាលពីម្សិលមិញ។ ប្រភពបានបន្តថា គាត់មានអាការៈមិនស្រួលខ្លួនតាំងពីថ្ងៃទី២៥ ខែកុម្ភៈមកម្ល៉េះហើយដល់ថ្ងៃ២៧កុម្ភៈ បានចូលពេទ្យហើយបានរកឃើញមានកូវីដ១៩ ដោយមានការពាក់ព័ន្ធច្រើនពិសេសប៉ូលិសចរាចរណ៍និងក្រុមយុវជនស.ស.យ.កខេត្តព្រៃវែង។ ដូចនេះ អ្នកដែលពាក់ព័ន្ធសូមនាំគ្នាទៅមើលកំហាកជាបន្ទាន់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៤នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ