ព័ត៌មានជាតិ
កំណាត់ផ្លូវលេខ ២៥៨ រងការខូចខាតជាច្រើនកន្លែង
កំណាត់ផ្លូវលេខ ២៥៨ បានរងការខូចខាតជាច្រើនកន្លែង ដោយប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមេត្តាជួយធ្វើការជួសជុលផ្លូវមួយនេះផង ដោយសារតែភ្ញៀវទេសចរមកស្នាក់នៅសណ្ឋាគារនៅលើផ្លូវនោះផងដែរ។
ផ្លូវមួយខ្សែដែលខូចខាតនេះ ស្ថិតនៅលើផ្លូវលេខ ២៥៨ កែងនឹងផ្លូវសុធារស ទៅដល់ចំណុចផ្លូវកែងព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពី លោកស្រី ផល្លី រស់នៅលើផ្លូវ ២៥៨ បានប្រាប់ឲ្យដឹងថា កាលពី ៣ ,៤ ឆ្នាំមុន ផ្លូវមួយខ្សែនេះ ធ្លាប់ជួសជុលម្ដងរួចទៅហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ កំណាត់ផ្លូវ ២៥៨ ចាប់ផ្ដើមខូចខាតដោយសារភ្លៀងធ្លាក់មក ទឹកដក់លើផ្លូវ ជាហេតុធ្វើឲ្យមានការខូចខាតបន្តិចម្ដងៗ។
លោកស្រីបន្តទៀតថា ចំពោះជង្ហុកមានជម្រៅជ្រៅប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ តែងយកថវិកាផ្ទាល់ខ្លួនទិញកម្ទេចថ្មទៅចាក់បំពេញជង្ហុក កុំឲ្យមានទឹកដក់ពិបាកទាំងការរស់នៅ និងលក់ដូរផងដែរ។
ដោយឡែក លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា បញ្ហាផ្លូវខូចមួយខ្សែនេះ លោកបានលើកគម្រោងនេះជូនទៅមន្ទីរសាធារណៈរាជធានីរួចហើយ ប៉ុន្តែមន្ត្រីជំនាញសាធារណៈរាជធានីមិនទាន់ចុះមកជួសជុលនោះទេ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពន្លឿនជួសជុលកំណាត់ផ្លូវ ២៥៨ មួយខ្សែនេះផង ព្រោះថាផ្លូវនេះ ឧស្សាហ៍មានភ្ញៀវទេសចរដើរឆ្លងកាត់ជាហូរហែ ដែលធ្វើឲ្យបាត់បង់សោភណភាពវិស័យទេសចរណ៍ក្នុងស្រុក៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ