Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរអាជ្ញាធរពិនិត្យក្បាលនាគពុះចែកទ្រូងផ្លូវ​ចុះក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនមានស្លាកសម្គាល់

បានផុស

នៅ

ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ ចុះ​ក្រោម​ដី ស្ពាន​អាកាស​ស្ទឹងមានជ័យ មិន​មាន​ស្លាក​សញ្ញា ឬ​ក៏​ចំណាំង​សម្រាប់​សម្គាល់ ប្រជាពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជំនាញ ជួយ​ពិនិត្យ​មើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ចំណុច​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នេះ ស្ថិត​នៅ​ជិត​វត្ត​ស្ទឹងមានជ័យ តាម​បណ្ដោយ​ផ្លូវ ២១៧ បែងចែក​ផ្លូវ ចុះក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី ០១ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​ពី លោក រតនៈ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​គល់​ស្ពាន បាន​ឲ្យ​ដឹង​ថា ចំណុច​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​នេះ ធ្លាប់​មាន​ស្លាក​សញ្ញា​សម្គាល់​ដែរ ប៉ុន្តែ​កន្លង​ទៅ​ថ្មីៗ នេះ បែរជា​បាត់​ដោយ​មិន​ដឹង​មូលហេតុ។

ក្នុង​នាម​ជា​ប្រជាពលរដ្ឋ លោក រតនៈ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​ត្រួតពិនិត្យ​ចំណុច​គល់​ស្ពាន​ស្ទឹងមានជ័យ​ផង ព្រោះ​ថា​ចំណុច​នេះ មិន​មាន​ស្លាក​សញ្ញា​សម្គាល់ ឬក៏​ចំណាំង​អ្វី​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​នៅ​ពេល​យប់​ពិបាក​ទៅ​ដល់​អ្នក​បើកបរ ងាយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ កម្ពុជា​ថ្មី ដឹង​នៅ​រសៀល​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ​ថា លោក​ទទួល​បាន និង ចាត់ចែង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម