ព័ត៌មានជាតិ
លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ពិសេសអាយុចាប់ពី៦០ឆ្នាំឡើង ដើម្បីចាក់វ៉ាក់សាំង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឲ្យបានច្បាស់លាស់ ដើម្បីបញ្ជូនឈ្មោះពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែរ ការចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩នេះ ត្រូវប្រជាពលរដ្ឋ សម្រុកទៅចាក់យ៉ាងច្រើនកុះករ ដែលធ្វើឲ្យមិនមានគំលាតសុវត្ថិភាពនោះ។

ការជំរុញនិងណែនាំបែបនេះរបស់លោក ឃួង ស្រេងនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី០៧ខែមិនានេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងតំណាងក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ ឃើញថា មានប្រជាពលរដ្ឋបានសម្រុកទៅចាក់នៅតាមមន្ទីរពេទ្យដែលរៀបចំដោយក្រសួងសុខាភិបាលយ៉ាងច្រើនកុះករ នាំអោយមិនមានគម្លាតសុវត្ថិភាព។ ដោយមើលឃើញពីស្ថានភាពនេះ ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានមួយ ដើម្បីផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១០ខែមីនា។

ទន្ទឹមនេះលោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌទាំង១៤ ឲ្យស្រង់ស្ថិតិប្រជាពលរដ្ឋ និងកំណត់ប្រជាពលរដ្ឋ ដែលត្រូវទៅចាក់វ៉ាក់សាំងនេះ ឲ្យបានច្បាស់លាស់ ដើម្បីរក្សាគម្លាតសុវត្ថិភាពពេលដែលបងប្អូនប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងនៅថ្ងៃ១០ មិនាខាងមុខនេះ។ លោកបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌ ដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃនិងពេលវេលាច្បាស់លាស់ ចៀសវាងការទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ចំពោះអាជ្ញាធរសង្កាត់ដែលបញ្ចេញឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង អាជ្ញាធរ សង្កាត់ខណ្ឌត្រូវចុះផ្ទាល់ដល់ទីតាំង ដែលទទួលការចាក់វ៉ាក់សាំងនោះ ហើយអាជ្ញាធរសង្កាត់នេះឯងក៏ជាអ្នករៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ ដើម្បីជួយសម្រួលការងារខាងមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅព្រឹកថ្ងៃទី០៧ មីនានេះ បានបែងចែកមន្ទីរពេទ្យយ៉ាងច្បាស់លាស់ ដើម្បីទទួលការចាក់វ៉ាក់សាំងនេះផងដែរ ដោយអនុវត្តចាប់ពីថ្ងៃទី១០ មីនានេះ តទៅ ក្នុងនោះមន្ទីរពេទ្យកាល់ម៉ែត គឺជាទីកន្លែងដែលអនុញ្ញាតឲ្យចាក់សម្រាប់ឥស្សរជនជាន់ខ្ពស់ ដែលមានតួនាទីចាប់ពីថ្នាក់រដ្ឋលេខាធិការឡើង ទៅ និងមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។ ចំពោះថ្នាក់ជាតិ ត្រូវទៅចាក់នៅ ១. មន្ទីរពេទ្យកាល់ម៉ែត ២. មន្ទីរពេទ្យព្រះអង្គឌួង ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៤. មន្ទីរពេទ្យកុមារជាតិ ៥. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

នៅរាជធានីភ្នំពេញត្រូវទៅចាក់នៅ ១. មន្ទីរពេទ្យរាជធានីភ្នំពេញ ២. មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣. មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤, មន្ទីរពេទ្យបង្អែកដង្គោ ៥. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦. មន្ទីរពេទ្យបង្អែកចតុមុខ ៧. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ៨. មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។ នៅខេត្តកណ្តាល ១. មន្ទីរពេទ្យជ័យជំនះ ២. មន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល ៣. មន្ទីរពេទ្យបង្អែកស្អាង ៤. មន្ទីរពេទ្យបង្អែកពញាឮ ៥. មន្ទីរពេទ្យបង្អែកលើកដែក ៦.មន្ទីរពេទ្យបង្អែកកោះធំ ៧. មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី រការកោង ៨. មន្ទីរពេទ្យបង្អែកអង្គស្នួល ៩. មន្ទីរពេទ្យបង្អែកកៀនស្វាយ១០. មន្ទីរពេទ្យបង្អែកល្វាឯម ១១. មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង។ ចំពោះខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ