ព័ត៌មានជាតិ
នាវាទ័ពជើងទឹកអូស្ត្រាលីចាកចេញពីដែនទឹកកម្ពុជាវិញហើយ ក្រោយពីចូលសំចត៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ច
នាវាកងទ័ពជើងទឹករបស់អូស្ត្រាលី HMAS PERTH – FFH 157 (Anzac Class FFH) ១គ្រឿងបណ្ដោយប្រវែង១១៨ម៉ែត្រ ទទឹងប្រវែង១៤,៨ម៉ែត្រ ជម្រៅទឹក៦,៤ម៉ែត្រ នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ចាកចេញពីដែនទឹកនៃកម្ពុជាវិញហើយ ក្រោយពីបានចូលចតរយៈពេល៣ថ្ងៃនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ក្នុងគោលបំណងទស្សនកិច្ច បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

នាវា HMAS PERTH – FFH 157 (Anzac Class FFH) នេះ បានចូលចតនៅក្នុងដែនទឹករបស់កម្ពុជា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ បីថ្ងៃ នៅក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅកម្ពុជា ប្រតិភូទ័ពជើងទឹកអូស្ត្រាលី បានចូលជួបជាមួយអភិបាលរងខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងធ្វើទស្សនកិច្ចនៅរាជសារមន្ទីរជាតិទួលស្លែង ព្រះបរមរាជវាំង និងតំបន់កម្សាន្តមួយចំនួនក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ប្រតិភូទ័ពជើងទឹកប្រទេសទាំងពីរ បាបនប្រកួតកីឡាបាល់ទះលើខ្សាច់ ក្នុងបំណងបង្កើនមិត្តភាព សាមគ្កីភាពបន្ថែមទៀត។

គួរឱ្យដឹងថា នាវានេះអាចផ្ទុកទម្ងន់បាន៣,៩០០តោន ផ្ទុកឧទ្ធម្ភាគចក្រចំនួន០១គ្រឿង ម៉ាក MH60-Rabbit Seahawk។ នៅលើនាវានេះមាននាវិកសរុបចំនួន ១៩០នាក់ (នាយនាវី ៣២នាក់ និងនាវិក ១៥៨នាក់)។

កាលពីថ្ងៃទី០៣ ខែកញ្ញា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក ឱ្យដឹងថា វត្តមាននាវា និងនាវិកកងទ័ពជើងទឹករបស់អូស្ត្រាលី មកកាន់កម្ពុជា គឺជាផ្នែកមួយនៃប្រតិបតិ្តការកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Endeavour) អូស្ត្រាលី ប្តេជ្ញាចិត្តយូរអង្វែងណាស់មកហើយ ក្នុងការធ្វើការជាមួយបណ្តាដៃគូរបស់យើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត។
ស្ថានទូតអូស្ត្រាលី សរសេរលើទំព័រហ្វេសប៊ុក ដូច្នេះ ៖«នាវា និងនាវិកកងទ័ពជើងទឹកនេះ មកកាន់ទីនេះគឺជាផ្នែកមួយនៃប្រតិបតិ្តការកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Endeavour) ដែលជាការប្តេជ្ញាចិត្តយូរអង្វែងណាស់មកហើយរបស់យើង ក្នុងការធ្វើការជាមួយបណ្តាដៃគូរបស់យើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត។យើងចង់ធានាអោយបានថាតំបន់របស់យើងមានតុល្យភាព ដែលប្រទេសតូច និងមធ្យមមិនត្រូវបានគ្របដណ្តប់ដោយប្រទេសអំណាចធំៗនោះទេ ហើយជាកន្លែងដែលយើងទាំងអស់គ្នាអាចសម្រេចជោគវាសនារបស់យើងបានដោយខ្លួនឯង»៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ