ព័ត៌មានជាតិ
អាជ្ញាធរខេត្ត បើកវេទិកាពិគ្រោះយោបល់ លើកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរខេត្ត បានបើកវេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្តសៀមរាប។ វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត និងមានការចូលរួមពី តំណាងមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក កងកម្លាំង មន្ទីរទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងអង្គការសង្គមស៊ីវិល អង្គការដៃគូរ ប្រមាណជា ១២០នាក់។

លោក សុខ ថុល បានលើកឡើងថា គោលបំណងនៃវេទិកាពិគ្រោះយោបល់ រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) គឺដើមី្បផ្តល់ឱកាសឱ្យបានពេញលេញ ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល បានធ្វើការពិនិត្យ និងបន្ស៉ីនូវគម្រោង សកម្មភាពអាទិភាព ដែលបានលើកឡើងដោយមន្ទីរ អង្គភាព ក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អង្គការសង្គមស៊ីវិល អង្គការដៃគូរអភិវឌ្ឍនានា ក្នុងខេត្ត។ ក្នុងការស្នើសុំបញ្ចូលគម្រោង សកម្មភាពជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តសៀមរាប និងដើមី្បធ្វើការផ្សព្វផ្សាយទៅដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរនូវប្រភពមូលនិធិ សម្រាប់គាំទ្រលើគម្រោង សកម្មភាព របស់រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុក ដែលពុំទាន់មានប្រភពថវិកាសម្រាប់អនុវត្តនៅឡើយ។
លោកក៏បានលើកនូវបទពិសោធន៍ល្អៗមួយចំនួន ដែលរដ្ឋបាលខេត្ត ក៏ដូចក្រុង ស្រុក ព្រមទាំងអង្គការដៃគូរ បានចូលរួមអនុវត្តនៅរៀងរាល់ឆ្នាំ ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អ ដែលគ្រប់មូលដ្ឋានទទួលបាន។ លោកថា អង្គវេទិកាពិគ្រោះយោបល់ក្នុងថ្ងៃនេះ ជាការប្រមូលផ្តុំនូវរាល់មតិយោប់ និងបទពិសោធន៍នៅតាមបណ្តាក្រុង ស្រុក និង មន្ទីរ អង្គភាព ក៏ដូចអង្គការដៃគូរ ដែលបានលើកឡើងដើមី្បជាធាតុចូល ក្នុងការឆ្លុះបញ្ចាំងទៅលើការអនុវត្តនៅឆ្នាំខាងមុខឱ្យទទួលបានជោគជ័យ។

កម្មវិធីវិនិយោគបីឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលនយោបាយនេះ គឺជាមុំមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ គោលបំណងដ៏ចម្បង នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺតម្រូវឱ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេស។ នេះជាការបញ្ជាក់របស់លោកអភិបាលរងខេត្ត។
លោកបានបញ្ជាក់ទៀតថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមាន រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រាព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍គម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោង ទីតាំងគម្រោង ដែលត្រូវអនុវត្តន៍ក្នុងដែនដីរបស់ខ្លួន ប្រកបដោយតម្លាភាព។ លោកសង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគ ការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព៕


អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?