ព័ត៌មានជាតិ
ស្ត្រីជាកម្មកររើសគ្រាប់ស្វាយចន្ទីម្នាក់ បានពុលស្លាប់ ក្រោយខ្នប់ពងគីង្គក់ធ្វើជាអាហារ
សមត្ថកិច្ចស្រុកស្វាយលើបានឲ្យដឹងថា ស្ត្រីជាកម្មកររើសគ្រាប់ស្វាយចាន់ទី ម្នាក់បានអាំងខ្នប់ពងគីង្គក់ធ្វើជាអាហារបណ្តាលឲ្យពុលស្លាប់អាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។


សមត្ថកិច្ចបន្តថា សពជនរងគ្រោះឈ្មោះ ស្រេង ភារម្យ ភេទស្រី អាយុ៤០ឆ្នាំ ស្រុកកំណើត ភូមិអណ្ដូងឡឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មកធ្វើការជាកម្មកររើសគ្រាប់ស្វាយចាន់ទីឲ្យឈ្មោះ សុក ហុង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបន្ថែមថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាដើររើសគ្រាប់ស្វាយចាន់ទីឲ្យឈ្មោះ សុក ហុង ជុំគ្នានៅពេលកំពុងតែរើស ស្រាប់តែជនរងគ្រោះមានសភាពក្អួតចង្អោរ ខ្លួនក៏នាំជនរងគ្រោះមកខ្ទម ដែលពួកគេស្នាក់នៅ ហើយក៏រាយការណ៍ប្រាប់ថៅកែឈ្មោះ សុក ហុង ពេលនោះ ថៅកែបានបបួលទៅមន្ទីរពេទ្យ តែជនរងគ្រោះបានប្រាប់ថា មិនទៅទេព្រោះខ្លួនប្រហែលជាពុលពងគីង្គក់ ព្រោះព្រឹកមិញបានហូបខ្នប់ពងគីង្គក់ជាមួយបាយ តែពេលនេះក្អួតចេញមកអស់ហើយសម្រាកបន្ដិចលែងអីហើយ។ ឃើញដូចនោះ ឈ្មោះ ឈឿន វ៉ូន បានទៅយកក្រូចឆ្មារមកច្របាច់យកទឹកដាក់លាយជាមួយស្ករសឲ្យផឹក បន្ទាប់មកជនគ្រោះបានទៅដេកសម្រាកលើដីក្បែរគល់ដូង ចំណែកខ្លួនក៏ទៅហៅប្រជាការពារភូមិឲ្យមកជួយមើល ពេលជនរងគ្រោះកំពុងតែដេកៗ ស្រាប់តែជនរងគ្រោះមានសភាពខាំសង្កៀរធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង ខ្លួនក៏បានទូរសព្ទទៅប្រាប់សាច់ញាតិនៅឯស្រុកកំណើត ចំណែកថៅកែ ឈ្មោះ សុក ហុង ក៏បានរាយការណ៍ជូនសមត្ថកិច្ច។

នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចរកឃើញ ក្បាល និងស្បែកគីង្គក់នៅលើជ្រញ់ ខ្នប់ពងគីង្គក់ (មានស្នាមកាច់ស៊ី) និងគីង្គក់អាំងពីក្បាល នៅលើតុក្បែរចង្ក្រាន ការពិនិត្យផ្នែកក្បាលដងខ្លួន និងអវយវៈ ពុំមានស្លាកអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយសាច់ញាតិក៏បានសណ្ឋានថា សពពិតជាស្លាប់ដោយសារពុលពងគីង្គក់មែន ហើយក៏មិនបានប្ដឹងទាមទារអ្វីឡើយ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ