Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ណែនាំក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មាន​សេវាសាធារណៈ ត្រូវមានការអត់ធ្មត់ ក្រមសីលធម៌ខ្ពស់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ការងារ​ឆ្លើយតប និង​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​ក្រុមការងារ​ត្រូវ​មាន​ការ​អត់ធ្មត់ និង​ក្រមសីលធម៌​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បង្កើន​នូវ​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​មក​លើ​សេវា​របស់​ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេច​បាន​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​កាលពី​រសៀល​ថ្ងៃ​ទី ០៤ កញ្ញា លោក កត្តា អ៊ន បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ Call Center ១២៨៦ និង ១២៩៧ ជា​ប្រព័ន្ធ​ស្នូល​ដ៏​សំខាន់ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​ទទួល​មតិ​រិះគន់ ចម្ងល់ និង​ផ្តល់​ព័ត៌មាន​ត្រឡប់​ទៅកាន់​សមាជិក ក៏ដូចជា​សាធារណជន ដែល​ទាមទារ​ឱ្យ​ក្រុម​ការងារ​បម្រើ​ការងារ​ក្នុង​ផ្នែក​នេះ ត្រូវ​មាន​ការ​អត់ធ្មត់ និង​ក្រមសីលធម៌​ប្រកបដោយ​ភាព​ទន់ភ្លន់។

លោក​បាន​បន្ត​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នេះ ​ក៏​ជា​ការងារ​បន្ដ​តាមដាន និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ក្នុង​ការ​ឆ្លើយតប​ចម្ងល់​របស់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ-និយោជិត ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ទាក់ទង​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​សាធារណជន ក្នុង​ករណី​មាន​ចម្ងល់ ឬ​តម្រូវការ​អ្វីមួយ សូម​ធ្វើការ​ទាក់ទង​មកកាន់​ក្រុមការងារ តាមរយៈ​ប្រព័ន្ធ​ទូរសព្ទ Hotline ទាំងពីរ​ខ្សែ គឺ ១២៨៦ និង ១២៩៧ ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​ក្រសួង។ ទន្ទឹម​នេះ លោក​ក៏​លើកទឹកចិត្ត​ដល់​មន្ត្រី បុគ្គលិក​ នៃ​ក្រុមការងារ បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន រហ័ស ច្បាស់លាស់ និង​ពេញចិត្ត។

គួរ​បញ្ជាក់​ថា សម្រាប់​ឆមាស​ទី ១ ឆ្នាំ ​២០២៤ ​កន្លង​មក​នេះ ក្រុមការងារ​ឆ្លើយតប និង​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ (Call Center) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ចំនួន ១៣៧ ៩៥៦ ដង តាមរយៈ​ការ​ហៅ​ទូរសព្ទ​ចូល​(Hot Line) លេខ ១២៨៦ និង ១២៩៧៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម