Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ព្រមានអនុវត្ត​ច្បាប់ ១០០% រោងចក្រសហគ្រាស មិនបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវបំពុល​ប្រភពទឹក

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបាន​ព្រមាន​ចាត់វិធានការ​ច្បាប់ ដោយ​ឥត​លើក​លែង ចំពោះ​រោងចក្រ​សហគ្រាស​ណា​ដែល​មិន​ព្រមបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បញ្ចេញ​សំណល់រាវតាម​ច្បាប់​ជាធរមាន​របស់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អនុវត្ត​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ មាត្រា ២៨៧ និងប្រកាស​របស់ក្រសួងបរិស្ថាន​លេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី ការអនុវត្តវិធានស្វ័យ​ត្រួតពិនិត្យនៅ​តាម​ប្រភព​បំពុល​សក្តានុពល ដែល​តម្រូវ​ឱ្យរោងចក្រសហគ្រាស​ឧស្សាហកម្ម ដែល​បញ្ចេញ​សំណល់​ប្រភេទ​ប្រភព​បំពុលត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាម​ដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពី​រោងចក្រ​សហគ្រាស ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ ការ​បំពុល​បរិស្ថានពីចម្ងាយ។

ក្រសួងបរិស្ថាន ក្រោម​ការ​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ អ៊ាង សុផល្លែត ណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ដែលមិនទាន់​បាន​អនុវត្តការ​បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការបំពាក់ឧបករណ៍នេះ ចាប់ពីពេលនេះតទៅ។

លោករដ្ឋមន្ត្រី​សង្កត់​ធ្ងន់​ថា «ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹង​ចាត់វិធានការច្បាប់ ១០០% ដោយ​មិនមានការលើកលែងឡើយ។

ដដែល​នេះ លោក អ៊ាង សុផល្លែត បានថ្លែងថា ការបំពាក់ឧបករណ៍នេះគឺ ដើម្បី​បញ្ចៀសការលេច​ជ្រាប ឬការលួចបង្ហូរ​សំណល់រាវ ដែល​មានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវ​សុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅនិងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម  មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។ សូមបញ្ចាក់រោងចក្រ​សហគ្រាសចំនួន ៣ កន្លែងធំៗ នៅ​ខេត្តស្វាយរៀង និង​នៅ​ខេត្តបាត់ដំបង។

គួរ​ដែរ​ថា នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជា​ឧស្សាហកម្ម​បោកគក់ខោប៊យ បាន​បំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវបន្ថែមទៀត ដើម្បីចូលរួម​ចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែនទឹកស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបានបង្ហាញ​នូវភាពស្មោះត្រង់ ក្នុង​ការបញញចេញ​សំណល់រាវ​ក្រោយការសម្អាត​រួចរបស់​ខ្លួនសម្រាប់​មន្រ្តីអធិការកិច្ចក្រសួង​ធ្វើការតាម​ដាន​ពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ នាទីutes មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម