Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និងអាជីវករ ស្នើ​រដ្ឋាភិបាល​កសាងផ្លូវ “ក៥” ប្រប​តាម​ព្រំដែនថៃ ជាសរសៃឈាមនៃក្រុងប៉ោយប៉ែត

បានផុស

នៅ

ផ្លូវកសាងក្នុងជំនាន់ “ក៥” បានជាប់ស្លាកស្នាម​សម័យសាធារណៈរដ្ឋប្រជាមានិត្យ​កម្ពុជា ដែល​បច្ចុប្ប​ន្នផ្លូវ​ដ៏​មានសារៈសំខាន់នេះ បានក្លាយជាផ្នែកដ៏សំខាន់មួយនៃការលើកកំពស់ជីវភាព និងផ្តល់វិបុលភាព​ដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

ស្ថិតនៅប្រប​ជាមួយនឹង​ខ្សែក្រវ៉ាត់​ព្រំដែនកម្ពុជា ថៃ ដែលមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ គិត​ពីក្រុង​ប៉ោយប៉ែត​ទៅកាន់ច្រកអូរនាងក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែគួរឲ្យសោកស្តាយ​ផ្លូវ​នេះមិន​ទទួល​បានការយកចិត្តទុក​ដាក់​ពីអាជ្ញាធរ​ខេត្ត និងអាជ្ញាធរ​មូលដ្ឋាន​នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​រាប់ពាន់នាក់រស់នៅតាមបណ្តា​ភូមិមួយចំនួន​នៅលើដងផ្លូវ និងផ្លូវបែកខ្នែង​ដទៃទៀត តែង​តែ​ចេញមកធ្វើការ និងប្រកបអាជីវកម្ម​នៅទីក្រុងប៉ោយប៉ែត​ក្នុង​តំបន់កាស៊ីណូ និងមួយចំនួន​ទៀត​ចេញ​ទៅប្រកបរបរនៅក្នុងតំបន់ផ្សាររ៉ុងក្លឿ​ឬផ្សារថៃ។ នៅពេលរដូវវស្សា​ចូលមកដល់ ផ្លូវ​នេះ​បែកភក់​និងពិបាកធ្វើដំណើរជា​ពន់ពេក។

អ្នកជំនួញ​នៅតំបន់នោះ​បានអះអាង​ថា “ផ្លូវដែលបានកសាងផ្នែកខ្លះបច្ចុប្បន្នជាបេតុងនិងផ្លូវកៅស៊ូ បានមកពី​ការ​ចូលរួមរបស់​អ្នកធ្វើអាជីវកម្មកាស៊ីណូ​នៅទីក្រុងនេះ”។

ប្រជាពលរដ្ឋ អ្នកជំនួញ ម្ចាស់អាជីវកម្មនានាបានលើកឡើងថា ការកសាងផ្លូវ “ក៥” នឹងផ្តល់​សារៈប្រយោជន៍​ជាច្រើនដូចជា ទី១ ជួយសម្រួលគមនាគមន៍ក្នុងតំបន់ ទី២ ជាការយកបេះដូង​ប្រជាពលរដ្ឋរបស់រដ្ឋាភិបាលបានយ៉ាងជោគជ័យ ទី៣ លើកកំពស់មុខមាត់ និងទាក់ទាញ​អ្នកវិ​និយោគ​ជាតិ អន្តរជាតិ​មកវិនិយោគនៅក្រុងប៉ោយប៉ែតបន្ថែម។ ទី៤ ជួយការពារដែន​អធិបតេយ្យភាព បូរណៈភាពទឹកដីកម្ពុជា ជាមួយប្រទេសថៃបានដោយស្វ័យប្រវត្តិ ព្រោះ​នៅពេល​មានផ្លូវ នឹង​មានក្តីសង្ឃឹម នឹងមានប្រជាពលរដ្ឋ ចូលទៅរស់នៅ តំបន់ព្រំដែនជាប់ទឹកដីប្រទេស​ថៃកាន់​តែច្រើន។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោក យិន លាងគង់ ដែល​បាន​ចុះ​សិក្សាស្វែងយល់​ពីសក្តានុពល និងបញ្ហាប្រឈមរបស់ក្រុងប៉ោយប៉ែត​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា វាមានភាព​សមស្របណាស់ ដែល​រដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយ សាងសង់​ហេដ្ឋារចនាសម្ព័ន្ឋ​នៅ​តំបន់ CLV ក៏ដូចជា គួរដល់​ពេលសម្លឹងមើល​លើបញ្ហានានា​នៅទូទាំងប្រទេស ដែល​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​គួរគិតគូរបន្ទាន់និងផ្តល់អាទិភាព។

លោកបន្តថា ផ្លូវ “ក៥” នៃក្រុងប៉ោយប៉ែត​មានសារៈសំខាន់ មិនត្រឹមតែជួយលើក​កំពស់​សេដ្ឋកិច្ច និង​ទាក់ទាញ​ការវិនិយោគ​នោះទេ តែ​ក៏រួមចំណែក​ដល់​ការការពារ​ដែន​អធិបតេយ្យភាព បូរណភាព​កម្ពុជា​ជាមួយ​ប្រទេស​ថៃផងដែរ”។

លោក យិន លាងគង់ បានបន្តថា ទីក្រុងប៉ោយប៉ែត​មានឱកាសរីកចម្រើនច្រើន ដោយសារ​ជាខេត្ត​មាន​ព្រំដែន​ជាប់ជាមួ​យប្រទេ​សថៃ មាន​កាស៊ីណូច្រើន មានតំបន់​ឧស្សាហកម្ម ដែលទាក់ទាញអ្នកវិ​និយោគ​បរទេសកើនឡើង តាមរយៈគោលនយោបាយថៃបូកមួយ ព្រមទាំងលក្ខខ័ណ្ឌ​អំណោយផល​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ឋ​ជាច្រើនទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ឯកឧត្តម ម៉ឹង សំផន ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកជំទាវ យស់ ស៊ីមន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ជនជាតិប៉ាឡេស្ទីនហោចណាស់២៦​នាក់បាត់បង់ជីវិត​ក្នុងថ្ងៃឆ្លងឆ្នាំដោយសារ​អ៊ីស្រាអែល​

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ក្រុមប្រឆាំងញុះញង់រឿងអគ្គិភ័យមុខវាំងថាជាប្រផ្នូលមិនល្អព្រោះចង់ បំបាត់ទំនុកចិត្តពលរដ្ឋលើរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក ហែម សុវត្ថិ ផ្ដួចផ្ដើមឱ្យមានការរៀបចំសម្ដែងទស្សនីយភាព”ល្ខោនបាសាក់” លើកទី ២ ជូនពលរដ្ឋទស្សនាកម្សាន្តនៅឃុំកោះសូទិន នាឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​ដឹក​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុបឆ្លង​កាត់​អ៊ុយក្រែន ត្រូវ​បញ្ឈប់​ជា​ផ្លូវការ​ហើយ!

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

Sokha Hotels

ព័ត៌មានពេញនិយម