ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួនវៀតណាម២នាក់ ដែលព្យាយាមនាំគ្រឿងញៀនចូលកម្ពុជា តាមច្រកព្រំដែនឡាវ
នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានរកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ដាក់ក្រោមកៅអីអង្គុយខាងក្រោយ និងឃាត់ខ្លួនជនជាតិវៀតណាម ២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃពុធ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងពេលឆែកឆេររថយន្តដឹកអ្នកដំណើរពីប្រទេសឡាវពីប្រទេសឡាវ មកប្រទេសកម្ពុជា ០១គ្រឿង ប្រភេទរថយន្តក្រុង ៤៥កៅអី ពាក់ស្លាកលេខឡាវ 7979 បានរកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ដាក់ក្រោមកៅអីអង្គុយខាងក្រោយ រួមមាន ២៧ដុំធំ ជាប្រភេទក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង ១០ដុំធំ ជាប្រភេទម្សៅ សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា ១កញ្ចប់តូច។

ក្រោយពីមានការសង្ស័យប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធីបន្ត។

រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាចំណុចអាទិភាពបំផុត។ មន្ត្រីក្រោមឱវាទ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន៕




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត