Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ​ផលប៉ះពាល់ប្រឡាយលូបឹងត្របែក

បានផុស

នៅ

អភិបាលរង​រាជធានី ចុះ​ត្រួតពិនិត្យ​ផល​ប៉ះពាល់ និង​ពន្លឿន​ការងារ​លើ​គម្រោង​ដាក់​លូ​ប្រអប់​ធំៗ ស្រប​ផ្លូវ​លេខ ១០៥ ទំហំ ២,៥ ម៉ែត្រ x២,៥ ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ជន់​លិច​ក្នុង​ខណ្ឌ​ចំនួន ២ គឺ ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ លោក ឯក ឃុនដឿន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពិនិត្យមើល​ស្ថានភាព និង​ជំរុញ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ការងារ​ស្តារ​ប្រឡាយ និង​ដាក់​លូ​ប្រអប់​ចំនួន ២ ខ្សែ ស្រប​ផ្លូវ​លេខ ១០៥ ទំហំ ២,៥ ម៉ែត្រ x២,៥ ម៉ែត្រ ចំនួន ២ ខ្សែ ពី​ផ្លូវ ២៤៥ ដល់​ផ្លូវ​លេខ ៤៨៨ ទំហំ ៣,៥ ម៉ែត្រ x ៣,៥ ម៉ែត្រ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ឯក ឃុនឌឿន បាន​ឲ្យ​ដឹង​ថា លោក​កំពុង​រក​ដំណោះស្រាយ​ទៅ​លើ​ផល​ប៉ះពាល់​ការងារ​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​លេខ ១០៥ ចាប់ពី​ចំណុច​ផ្លូវ​លេខ ២៧៨ ដល់​ផ្លូវ​លេខ ៤៨៨ និង​ដាក់​លូ​ប្រអប់​នៅ​ផ្លូវ​លេខ ១០៥ ចាប់ពី​ចំណុច​ផ្លូវ​លេខ ២៨៨ ដល់​ផ្លូវ ២៤៥ ទំហំ ២,៥ ម៉ែត្រ x២,៥ ម៉ែត្រ ចំនួន ២ ខ្សែ និង​ពី​ផ្លូវ ២៤៥ ដល់​ផ្លូវ​លេខ ៤៨៨ ទំហំ ៣,៥ ម៉ែត្រ x ៣,៥ ម៉ែត្រ ចំនួន ២ ខ្សែ ស្ថិត​នៅ​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រៀងរាល់​ឆ្នាំ ប្រឡាយ​លូ​បឹងត្របែក​នេះ ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង តែង​មាន​ការ​ជន់​លិច ដែល​មិន​អាច​បើកបរ ឬ ធ្វើ​អាជីវកម្ម​បាន​ឡើយ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​មាន​អារម្មណ៍​ត្រេកអរ​នៅ​ពេល​បាន​ឮ​ដំណឹង​ថា មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ មាន​គម្រោង​អភិវឌ្ឍន៍​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ប្រឡាយ​លូ​បែបនេះ។ ពួកគាត់​បាន​បញ្ជាក់​ថា បើ​គិត​ត្រឹម​រយៈពេល ៦ ខែ ចុង​ក្រោយនេះ បន្ទាប់ពី​មាន​ការ​ស្តារ​ប្រឡាយ​លូ​រួច គឺ មិន​ទាន់​មាន​ការ​លិចលង់​ទៀត​នោះ​ឡើយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម