ព័ត៌មានជាតិ
រដ្ឋាភិបាលដាក់ឱ្យប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ ធ្វើឱ្យចំណេញពេល និងកាត់បន្ថយចំណាយ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យប្រើប្រាស់ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh» នៅគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ក្នុងការផ្តល់សេវាសាធារណៈសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល និងទំនុកចិត្តក្នុងការប្រើប្រាស់ ចំណេញពេលវេលា កាត់បន្ថយការចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល សេវាសាធារណៈ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគិតគូររៀបចំអភិវឌ្ឍថ្នាលនេះជា «ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products-DGPs» ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេស ការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្រៅពីអត្ថប្រយោជន៍សម្រាប់វិស័យសាធារណៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏បានដាក់ឱ្យប្រើប្រាស់ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងវិស័យឯកជន និងសាធារណជនទូទៅ ពីព្រោះថា ថ្នាលនេះ អាចជួយដោះស្រាយបញ្ហាប្រឈមដែលមានក្នុងវិស័យឯកជនផងដែរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏គ្រោង នឹងពង្រីកវិសាលភាពនៃការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយទៅដល់វិស័យឯកជនបន្ថែមទៀត។
វិស័យឯកជនដែលមានបំណងប្រើប្រាស់ថ្នាលនេះ អាចដាក់សំណើមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំផែនការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើឯកសាររបស់ខ្លួន ចាប់ពីថ្ងៃចេញសេចក្តីជូន ដំណឹងនេះតទៅ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ